* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់ (Video inside)

04-09-2026 10:01

(Reuters)៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថាសហរដ្ឋអាមេរិកកំពុងធ្វើការស៊ើបអង្កេតលើសេចក្ដីរាយការណ៍មួយដែលថាការវាយប្រហាររបស់យោធាអាមេរិកបានធ្លាក់ចំពិធីមង្គការមួយនៅក្នុងប្រទេសអ៉ីរ៉ង់ កាលពីដើមសប្ដាហ៍កន្លងទៅនេះ ខណៈការវិភាគមួយបង្ហាញថាពិធីមង្គលការនោះទំនងជាត្រូវបានវាយប្រហារដោយផ្ទាល់ពីគ្រាប់ផ្លោងមួយគ្រាប់របស់យោធាអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦។

បើតាមការវិភាគមួយកាលពីថ្ងៃព្រហស្បតិ៍ដោយក្រុមអ្នកជំនាញអាវុធដែលបានពិនិត្យលើរូបភាព និងវីដេអូ ត្រូវបានផ្ទៀងផ្ទាត់ដោយ Reuters ហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅឯពិធីមង្គលការមួយនៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់កាលពីថ្ងៃអង្គារ ហើយការផ្ទុះនេះដែរទំនងជាបង្កឡើងដោយការវាយប្រហារដោយផ្ទាល់ពីគ្រាប់ផ្លោងអាមេរិកមួយគ្រាប់ មិនមែនជាការខ្ទាត ឬផ្លាតគ្រាប់ពីការវាយប្រហារលើគោលដៅផ្សេងទៀតនោះទេ។ ពោលគឺគ្រាប់ផ្លោងនោះបានធ្លាក់ចំរោងការតែម្ដង។

សហរដ្ឋអាមេរិកមិនបានទទួលខុសត្រូវលើការវាយប្រហារនេះនោះទេ។ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធនៅក្នុងស្រុកឱ្យបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ដែលកំពុងធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខ។

គួរបញ្ជាក់ថា ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថាស្ត្រីម្នាក់មានអាយុ ២២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលធ្លាក់ចំផ្ទះមួយ អំឡុងពិធីរៀបការ ដោយធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៥នាក់ និង៧០នាក់បានរងរបួស៕