* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ (Video inside)

04-09-2026 11:48

(ហ្សឺណែវ)៖ អង្គការឧតុនិយមពិភពលោក (WMO) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៤​ ខែកញ្ញា ឆ្នាំ២០២៦ ថាបាតុភូតអាកាសធាតុ El Niño នឹងកាន់តែមានសភាពខ្លាំងក្លារហូតដល់ឆ្នាំ២០២៧ ហើយអាចនឹងក្លាយជាបាតុភូតដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មាន ដែលបង្កើនហានិភ័យផ្នែកអាកាសធាតុចូលដល់ឆ្នាំ២០២៧។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារអាកាសធាតុនៃអង្គការសហប្រជាជាតិមួយនេះ បានឱ្យដឹងថា ការព្យាកររបស់ខ្លួនបង្ហាញពីលទ្ធភាពជិត ១០០ភាគរយ ដែលថាបាតុភូត El Niño នឹងបន្តកើតមានរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដោយសារតែសីតុណ្ហភាពទឹកសមុទ្រប៉ាស៉ីហ្វិក ឡើងកម្តៅខ្លាំងខុសពីធម្មតា។ WMO បញ្ជាក់ថាវាគឺជាលើកដំបូងហើយដែលខ្លួនរកឃើញកម្រិតប្រាកដប្រជាបែបនេះ។

«ប្រសិនបើនិន្នាការនេះនៅតែបន្ត វាអាចនឹងមានកម្រិតខ្លាំងជាងពេលណាៗទាំងអស់ តាំងពីយើងចាប់ផ្តើមការងារតាមដានមក។ និយាយឱ្យចំគឺ វាស្ថិតនៅកម្រិតខ្ពស់នៅលើតារាង»។ នេះជាការលើកឡើងរបស់លោកស្រី Celeste Saulo ប្រធាន WMO ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ។

គួរបញ្ជាក់ថា El Niño គឺជាបាតុភូតនៃការកើនឡើងសីតុណ្ហភាពផ្ទៃសមុទ្រនៅក្នុងតំបន់ប៉ាស៉ីកខាងកើត និងកើតឡើងរៀងរាល់២ ទៅ៧ឆ្នាំម្តង ហើយជាទូទៅមានរយៈពេល ១២ខែ ដោយបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះរាំងស្ងួតនៅទូទាំងតំបន់អាមេរិកឡាទីន។ បាតុភូត El Niño ដ៏ខ្លាំងក្លាអាចផ្លាស់ប្តូរគំរូទឹកភ្លៀង និងសីតុណ្ហភាពនៅទូទាំងពិភពលោក ហើយបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរ ដូចជាគ្រោះរាំងស្ងួត និងព្យុះទីហ្វុងជាដើម៕