* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន (Video inside)

04-09-2026 13:16

(កដ្ឋមណ្ឌូ)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅព្រំដែនប្រទេសនេប៉ាល់និងចិន បានកើនឡើងដល់ ១២៨០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ខណៈមនុស្សជាង៥៦២០នាក់ទៀត នៅតែបន្តបាត់ខ្លួន ហើយប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ បានឈានចូលដល់សប្តាហ៍ទី២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អាជ្ញាធរជាតិនេប៉ាល់ទទួលបន្ទុកកាត់បន្ថយហានិភ័យនិងគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សកើនដល់១២៥៩នាក់ហើយ បានស្លាប់នៅក្នុងប្រទេសនេះ ខណៈ៥០៨៣នាក់ទៀតកំពុងនៅបន្តបាត់ខ្លួន។ ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ មានជនបរទេសចំនួន៥៨៣នាក់។ កងកម្លាំងសន្តិសុខជាង ២១ ៤០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីចូលរួមក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។

ក្រុមគ្រួសារនៅតំបន់ដែលរងគ្រោះក្នុងប្រទេសនេប៉ាល់ បាននាំគ្នារៀបចំពិធីបុណ្យសពជានិមិត្តរូប សម្រាប់សាច់ញាតិជាទីស្រឡាញ់របស់ពួកគេ ដែលនៅតែបាត់ខ្លួន។ ដោយឡែក នៅចិនដែលជាប្រទេសជិតខាង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា តួលេខអ្នកស្លាប់បានកើនដល់២១នាក់ នៅតំបន់ទីបេ និង ៥៤១នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ ដូច្នេះ ចំនួនអ្នកស្លាប់សរុបដោយសារគ្រោះមហន្តរាយនេះទាំងនៅនេប៉ាល់ និងទាំងនៅចិន បានកើនដល់ ១២៨០នាក់ រីឯអ្នកបាត់ខ្លួនមានចំនួន ៥៦២៤នាក់។

គួរបញ្ជាក់ថា គ្រោះមហន្តរាយខាងលើ បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា នៅពេលផ្ទាំងទឹកកកមួយនៅលើភ្នំ Langtang Lirung របស់ប្រទេសនេប៉ាល់ បានបាក់ស្រុតចុះមក ពីកម្ពស់ប្រមាណ ៥២០០ម៉ែត្រ។ ហេតុការណ៍ការបាក់ផ្ទាំងទឹកកកនេះ បានបង្កឱ្យមានការរអិលបាក់ដ៏សម្បីមមួយនៃទឹកកកនិងថ្ម ដែលបន្ទាប់មកបានវិវត្តក្លាយទៅជាលំហូរដីភក់ និងកម្ទេចកម្ទីដ៏ធំមហិមា ហើយបានហូរយ៉ាងគំហុកកាត់ជ្រលងភ្នំ តាមបណ្តោយព្រំដែន៕