* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

តៃវ៉ាន់ស្នើកញ្ចប់ថវិកាការពារជាតិបន្ថែម៤,៦ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះ (Video inside)

04-09-2026 13:51

(តៃប៉ិ)៖ គណៈរដ្ឋមន្ត្រីកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានស្នើកញ្ចប់ថវិកាបន្ថែមចំនួន ១៤៥,៧ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹងប្រមាណ ៤,៥៩ពាន់លានដុល្លារអាមេរិក សម្រាប់វិស័យការពារជាតិក្នុងឆ្នាំនេះ ដើម្បីទិញប្រព័ន្ធសព្វាវុធផ្សេងៗ រួមមានទាំងដ្រូន និងប្រព័ន្ធប្រឆាំងមីស៊ីលបាលិស្ទីគ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋាភិបាលតៃវ៉ាន់ បានចាត់ទុកការធ្វើទំនើបកម្មវិស័យការពារជាតិ និងការបង្កើនការចំណាយលើវិស័យនេះ ជាគោលនយោបាយសំខាន់បំផុត ស្របពេលដែលសម្ពាធយោធាពីសំណាក់ប្រទេសចិន កាន់តែខ្លាំងឡើង។ ចិនចាត់ទុកកោះតៃវ៉ាន់ ដែលមានរដ្ឋាភិបាលដឹកនាំតាមលទ្ធិប្រជាធិបតេយ្យ ត្រឹមជាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

កាលពីខែឧសភា សភាតៃវ៉ាន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំង បានអនុម័តកញ្ចប់ថវិកាការពារជាតិបន្ថែមចំនួន ២៥ពាន់លានដុល្លារអាមេរិក ដែលស្មើប្រមាណជា២ភាគ៣ប៉ុណ្ណោះ នៃចំនួនដែលរដ្ឋាភិបាលបានស្នើក្នុងកញ្ចប់ថវិកាពិសេស។ ម៉្យាងវិញទៀត កញ្ចប់ថវិកានោះ ត្រូវបានកំណត់សម្រាប់តែការទិញអាវុធពីសហរដ្ឋអាមេរិក ដោយមិនមានចំណាយលើប្រព័ន្ធសព្វាវុធដែលផលិតក្នុងស្រុកផ្ទាល់ទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំប្រចាំសប្តាហ៍ គណៈរដ្ឋមន្ត្រីតៃវ៉ាន់ បាននិយាយថា «ការការពារជាតិ មិនអាចមានចន្លោះខ្វះខាតបានឡើយ» ហើយគម្រោងដែលរដ្ឋាភិបាល ធ្លាប់បានស្នើសុំក្នុងកញ្ចប់ថវិកាពិសេសលើកមុន ឥឡូវកំពុងត្រូវបញ្ចូលទៅក្នុងកញ្ចប់ថវិកាបន្ថែមថ្មី សម្រាប់ឆ្នាំនេះ។ គណៈរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «សន្តិសុខជាតិ មិនអាចនៅរង់ចាំ ថវិកាការពារជាតិក៏មិនអាចរង់ចាំ ហើយការពឹងផ្អែកលើសមត្ថភាពការពារជាតិរបស់ខ្លួនឯង ក៏មិនអាចរង់ចាំបានដែរ»

គណៈរដ្ឋមន្ត្រីតៃវ៉ាន់ បានឱ្យដឹងថា ប្រព័ន្ធដែលត្រូវទិញនឹងរួមមានប្រព័ន្ធមីស៊ីលកម្រិតមធ្យម សម្រាប់ប្រឆាំងមីស៊ីលបាលិស្ទីគយុទ្ធសាស្ត្រ ដែលក្រសួងការពារជាតិតៃវ៉ាន់ ធ្លាប់បានបញ្ជាក់ថា គឺជាប្រព័ន្ធមីស៊ីលហៅថា Strong Bow ដែលតៃវ៉ាន់បានអភិវឌ្ឍដោយខ្លួនឯង។ ផែនការចំណាយនេះ ក៏រួមបញ្ចូលផងដែរ នូវការទិញយន្តហោះដ្រូនសម្រាប់ត្រួតពិនិត្យ និងស៊ើបការណ៍តាមតំបន់ឆ្នេរជាង ៦០០គ្រឿង ដ្រូនដែលមានសមត្ថភាពវាយប្រហារតាមឆ្នេរ ជាង ៤០ ០០០គ្រឿង រួមជាមួយដ្រូនប្រភេទជាទូក សម្រាប់វាយប្រហារបែបអត្តឃាត ជាង១០០គ្រឿងក្នុងដំណាក់កាលដំបូង។

គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅនេះ សភាតៃវ៉ាន់ បានអនុម័តផែនការរយៈពេល៦ឆ្នាំ ដែលនឹងចំណាយថវិកាសរុប ២៤០ពាន់លានដុល្លារអាមេរិក ទៅលើដ្រូន ដែលតាមគោលការណ៍ មានន័យថា នឹងចំណាយប្រមាណ ៤០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយបានបដិសេធផែនការដាច់ដោយឡែក របស់រដ្ឋាភិបាល ដែលស្នើការចំណាយចំនួន ២១០ពាន់លានដុល្លារ។ សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ រដ្ឋាភិបាលតៃវ៉ាន់ បានស្នើឱ្យបង្កើនថវិកាការពារជាតិសរុប ដល់លើស ១ទ្រីលានដុល្លារតៃវ៉ាន់ ជាលើកដំបូង៕