* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ហ្សេលេនស្គី រំពឹងជួបពិភាក្សាជាមួយបេសកជនលោក ត្រាំ នៅទីក្រុងកៀវជាលើកដំបូង ដើម្បីស្តារកិច្ចប្រឹងប្រែងបញ្ចប់សង្គ្រាមជាមួយរុស្ស៉ី (Video inside)

04-09-2026 15:00

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ថាលោករំពឹងទទួលស្វាគមន៍បេសកជនរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅទីក្រុងកៀវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយ សំដៅបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមដែលរុស្ស៊ីធ្វើឡើងប្រឆាំងអ៊ុយក្រែន អស់រយៈពេល៤ឆ្នាំកន្លះមកហើយនេះ បានជាប់គាំងចាប់តាំងតែពី សហរដ្ឋអាមេរិកបានបង្វែរការផ្តោតសំខាន់របស់ខ្លួន ទៅលើសង្គ្រាមជាមួយអ៉ីរ៉ង់។

លោក ហ្សេលេនស្គី បាននិយាយថា «យើងរំពឹងនឹងទទួលស្វាគមន៍បេសកជនរបស់លោកប្រធានាធិបតីអាមេរិកនៅទីនេះ ក្នុងទីក្រុងកៀវ។ យើងបានទទួលការបញ្ជាក់ពីពួកគេរួចហើយ»។ លោកបន្ថែមថា «ពួកគេនឹងបើកកិច្ចពិភាក្សានៅទាំងមូស្គូ និងទាំងនៅទីក្រុងកៀវ។ យើងរំពឹងថា កិច្ចប្រជុំនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»

បេសកជនពិសេសរបស់លោក ត្រាំ គឺលោក Steve Witkoff ហើយនិងកូនប្រសារបស់លោកគឺលោក Jared Kushner បានដឹកនាំកិច្ចប្រឹងប្រែងការទូត ដើម្បីជួយសម្រុះសម្រួលជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ដោយបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូជាច្រើនលើក ក៏ប៉ុន្តែអ្នកទាំងពីរ មិនធ្លាប់ធ្វើដំណើរមកកាន់ទីក្រុងកៀវឡើយ។

លោក ហ្សេលេនស្គី បានអះអាងថា កាលបរិច្ឆេទបឋមត្រូវបានកំណត់រួចរាល់ហើយ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូង របស់បេសកជនទាំងពីរ មកកាន់រដ្ឋធានីអ៊ុយក្រែន ដែលក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ បានរងការវាយប្រហារដោយដ្រូន​និងមីស៊ីលរបស់រុស្ស៊ី កាន់តែខ្លាំងឡើង។ កាលពីខែកក្កដា លោក ហ្សេលេនស្គី បានឱ្យដឹងថា លោកបានពិភាក្សាជាមួយលោក Witkoff និងលោក Kushner ដើម្បីធ្វើឱ្យកិច្ចការទូតមានសន្ទុះឡើងវិញ និងនាំសន្តិភាពឱ្យកាន់តែខិតជិតមកដល់។

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានក្លាយជាជម្លោះដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ដោយបានឆក់យកជីវិតជនស៊ីវិលរាប់ពាន់នាក់ ព្រមទាំងកងទ័ពរាប់សែននាក់ របស់ភាគីទាំងពីរ៕