* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ហ្វាំងឡង់ បើកការស៉ើបអង្កេត ក្រោយរកឃើញដ្រូននៅតំបន់ឆ្នេរភាគខាងត្បូង (Video inside)

04-09-2026 16:10

(ហែលស៉ិនគី)៖ អាជ្ញាធរព្រំដែនហ្វាំងឡង់ បាននិយាយនៅថ្ងៃសុក្រ ទី៤​ ខែកញ្ញា ថាខ្លួនកំពុងស៉ើបអង្កេតថា តើដ្រូនឃ្លាំមើលមួយគ្រឿង ដែលរកឃើញលើឆ្នេរសមុទ្រភាគខាងត្បូង បានបំពានដែនអាកាសរបស់ប្រទេសដែរឬទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការស៉ើបអង្កេតនឹងផ្តោតថាតើវាកើតឡើងនៅទីណា ពេលវេលាណា និងរបៀបដែលយន្តហោះនោះចូលមកក្នុងទឹកដីហ្វាំងឡង់ ហើយវាអាចបានឆ្លងកាត់ព្រំដែនហ្វាំងឡង់បានដោយរបៀបណា។ ការពិនិត្យបឋមបង្ហាញថា វាជាដ្រូនប្រភេទ Geoscan 701។

អាជ្ញាធរបានឱ្យដឹងថា ដ្រូនប្រភេទនេះអាចប្រើប្រាស់ទាំងក្នុងវិស័យយោធា និងស៉ីវិល។ កងការពារព្រំដែននិយាយថា ការស៉ើបអង្កេតកំពុងបន្ត ដោយមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរផ្សេងទៀត។ បើតាមក្រសួងការពារជាតិហ្វាំងឡង់ កាលពីថ្ងៃពុធ ដ្រូននោះត្រូវបានប្រើប្រាស់សម្រាប់បំណងស៉ើបព័ត៌មាន និងវិភាគផែនទី ហើយមិនបង្កគ្រោះថ្នាក់ដល់សាធារណជនឡើយ៕