* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បទវិភាគ៖​ ចិននិងអេហ្ស៊ីប​ពួតដៃគ្នាបោះជំហាន​ទៅមុខដើម្បី​គ្រោង​ផែន​ការមេ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ

04-09-2026 17:52

(ប៉េកាំង)៖ "នេះគឺជាដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋ​មួយលើក ​ដែលមាន​លក្ខណៈជា​ប្រវត្តិសាស្ត្រ""ដំណើរ​ទស្សនកិច្ចលើកនេះ​បាន​ផ្តល់​នូវ​អត្ថន័យ​ជាយុគសម័យថ្មី​ដល់​មិត្តភាពប្រពៃណី​រវាងអេហ្ស៊ីប​និងចិន" ​"ប្រទេសទាំង​ពីរ​កំពុង​ពួតដៃគ្នា​បោះជំហាន​ទៅមុខ​លើ​ផ្លូវ​សហប្រតិបតិ្តការ​ដែលមាន​ភាពកាន់តែទូលំ​ទូលាយ" ​។ល។ ​សំដៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក ​Xi ​Jinping ​ប្រធានរដ្ឋ​ចិន ​នៅ​ប្រទេស​អេហ្ស៊ីប​ចាប់ពីថ្ងៃទី ​១ ​ដល់ថ្ងៃទី ​២ ​ខែកញ្ញា ​គ្រប់មជ្ឈដ្ឋាន​នៃប្រទេស​អេហ្ស៊ីបបាន​វាយតម្លៃខ្ពស់ចំពោះរឿងនេះ ​។ ​ក្នុងអំឡុងពេល​ដំណើរទស្សនកិច្ច​លើក​នេះ ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំងពីរ​បាន​ជួប​ពិភាក្សា​ការងារ ​ហើយបានឈាន​ដល់​គំនិត​ឯកភាព​រួម​យ៉ាង​ទូលំទូលាយ ។

ដំណើរ​ទស្សនកិច្ចលើកនេះ​គឺជា​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​ម្តងទៀត​របស់​លោក ​Xi ​Jinping ​ប្រធាន​រដ្ឋ​​ចិន​នៅប្រទេស​អេហ្ស៊ីប​បន្ទាប់ពី​រំលងអស់រយៈពេល ​១០ ​ឆ្នាំ ​ដែល​ធ្វើ​ឡើង​ក្នុងឱកាស​ខួបទី ​៧០ ​នៃការបង្កើត​ទំនាក់ទំនងការទូត​រវាងចិននិងអេហ្ស៊ីប ​វាគឺមាន​សារសំខាន់​ពិសេស​សម្រាប់​ការបន្តវេន​បុព្វហេតុជំនាន់មុន​និងត្រួសត្រាយ​ផ្លូវអភិវឌ្ឍន៍ថ្មី​នៅ​ពេល​អនាគត ​។ ​លោក ​Abdel ​Fattah ​El-Sisi ​ប្រធានាធិបតីអេហ្ស៊ីប​បាន​ហៅ​លោក​ប្រធាន​រដ្ឋ​ចិន ​Xi ​Jinping ​ថាជា "មិត្តល្អ" ​ក្នុងពេលជួប​ពិភាក្សាការងារ​ដែល​បង្ហាញពី​ ចំណង​មិត្តភាព​ដ៏ជ្រាលជ្រៅ​រវាង​ប្រមុខ​រដ្ឋ​នៃ​ប្រទេសទាំងពីរ ​។ ​លោក​ប្រធានរដ្ឋ​ចិន ​Xi ​Jinping ​និង​លោកប្រធានាធិបតី​អេហ្ស៊ីប ​Abdel ​Fattah ​El-Sisi ​បាន​រួមគ្នាគូស​វាសផែនការមេ​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ចិន-អេហ្ស៊ីប​ និង​បាន​អញ្ជើញ​ជាសក្ខីភាព ​ក្នុងពិធីចុះហត្ថលេខា​លើឯកសារ​សហប្រតិបត្តិការជាង ​២០ ​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​ដូចជា ​រួមគ្នាកសាង​ "ខ្សែក្រវាត់និងផ្លូវ" ​បញ្ញាសិប្បនិម្មិត ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ​និង​កិច្ចសហប្រតិបតិ្តការ​ផ្នែកខ្សែសង្វាក់​ឧស្សាហកម្ម និង​ខ្សែសង្វាក់ផ្គត់ផ្គង់ជា​ដើម ​។ ​ដោយឡែក ​ភាគីទាំងពីរ​ក៏បាន​ចេញផ្សាយ​ «សេចក្តីថ្លែងការណ៍រួម​ស្តីពី​ការ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​ថែមមួយ​កម្រិតទៀត​នូវ​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​» ផង​ដែរ។ល។ ​ដំណើរទស្សនកិច្ច​របស់​លោក ​Xi ​Jinping ​ប្រធានរដ្ឋ​ចិន​ទទួលបាន​នូវសមិទ្ធ​ផល​ផ្លែផ្កា​ដែល​ប្រកបដោយ​អត្ថន័យ​ជានិមិត្តសញ្ញា​សម្រាប់​ការជំរុញ​ការអភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​អេហ្ស៊ីប។

សូមបញ្ជាក់ថា ​អេហ្ស៊ីបគឺជា​ប្រទេសដែល​បានបង្កើត​ទំនាក់ទំនង​ការទូត ​ជាមួយ​សាធា​រណ​រដ្ឋ​ប្រជាមានិតចិន​ដំបូងគេ​ក្នុងចំណោម​ប្រទេសអារ៉ាប់​និងអាហ្វ្រិក ​ជា​ប្រទេសអារ៉ាប់​ដំបូង​គេ​ ដែល​បាន​ដាក់បញ្ចូល​គោលដៅ នៃ​ការកសាង​សហគមន៍រួមជោគ​វាសនាសម្រាប់​មនុស្សជាតិ​ទៅក្នុង ​សេចក្តីថ្លែងការណ៍​រួមស្តីពីទំនាក់ទំនង​ទ្វេភាគី ​ហើយក៏​ជាប្រទេស​កំពុង​អភិវឌ្ឍន៍​ដំបូងគេ​ដែល​បានបង្កើត​ទំនាក់ទំនង​យុទ្ធសាស្ត្រ ជាមួយ​ប្រទេសចិន​ផងដែរ។ ​ក្នុង​រយៈ​ពេល ​៧០ ​ឆ្នាំកន្លងមក ​មិនថាសភាពការណ៍​អន្តរជាតិនិង​ក្នុងតំបន់​មានការប្រែប្រួល​យ៉ាង​ណា​ក្តី ​ក៏​ទំនាក់ទំនង​ចិន-អេហ្ស៊ីប​គឺជា​គំរូ​នៃ​ការរួមរស់នៅ​ដោយសុខដុមរមនា​និង​ការ​រួម​សាមគ្គី​និង​ធ្វើកិច្ចសហប្រតិបតិ្តការ​ រវាង​ប្រទេសកំពុង​អភិវឌ្ឍន៍​ជាប់រហូតមក។

កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ គឺជា​កម្លាំងចលករ​ដ៏ខ្លាំងក្លា​សម្រាប់​ជំរុញ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរ ​។ ​ប្រទេសចិន​គឺជា ​ប្រទេស​ដៃគូ​ពាណិជ្ជកម្មធំ​ទីមួយ​របស់​អេហ្ស៊ីប​ក្នុងរយៈពេល ​១៤ ​ឆ្នាំជាប់ៗគ្នា ​នៅឆ្នាំ ​២០២៥ ​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​បាន​ឡើង​ដល់ ​២០,៧៩ ​ប៊ីលានដុល្លារអាមេរិក ​។ ​លើសពីនេះ​ទៅទៀត ​អេហ្ស៊ីបក៏​ជាប្រទេស​ដំបូង​គេមួយ ​ដែលចូលរួម​កិច្ចសហប្រតិបត្តិការ​ស្តីពីការរួមគ្នា​កសាង ​"ខ្សែក្រវាត់និងផ្លូវ"​ ផង​ដែរ ​។ ​ក្នុងរយៈពេល​ប្រាំពីរខែ​ដើមឆ្នាំ ​២០២៦ ​ការនាំចូល​កសិផល​អេហ្ស៊ីប​របស់​ប្រទេស​ចិន​បាន​កើនឡើង ​៨២,៦ ​ភាគរយ​បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានៃឆ្នាំ ​២០២៥ ។

ក្នុងអំឡុងពេល​ដំណើរទស្សនកិច្ច​លើកនេះ ​លោកប្រធានរដ្ឋ​ចិន ​Xi ​Jinping ​បាន​លើក​ឡើង​ថា ​ភាគីទាំងពីរ​គួរ​បញ្ចេញ​សក្តានុពលនៃ​កិច្ចសហប្រតិបត្តិការ​ ក្នុងវិស័យ​ប្រពៃណី​ដូច​ជា ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ​ថាមពលអគ្គិសនី ​កសិកម្ម ​និងបច្ចេកវិទ្យា​ទូរគមនាគមន៍​ជា​ដើម​ និង​បង្កើត​ចំណុចលេចធ្លោថ្មីៗ​នៃ​កិច្ចសហប្រតិបត្តិការ​ ក្នុងវិស័យដូចជា​ថាមពល​បៃតង ​រថយន្តអគ្គិសនី ​អាកាសចរណ៍ ​អវកាស ​សេដ្ឋកិច្ចឌីជីថល​និង​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​ជាដើម ​។ ​វិស័យប្រពៃណី​ និង​វិស័យ​ងើបឡើងថ្មី​បាន​ធ្វើកិច្ចខិតខំ​ប្រឹងប្រែង​ ក្នុងពេល​ជាមួយ​គ្នា​ដែល​នឹង​ពង្រីក​ថែមមួយ​កម្រិតទៀត​នូវ​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​រវាង​ប្រទេសចិន​និងអេហ្ស៊ីប​។

ការ​រួមសុខរួមទុក្ខ​ជាមួយគ្នា​បាន​អស់រយៈពេល ​៧០ ​ឆ្នាំ ​​ទំនាក់ទំនង​ចិន-អេហ្ស៊ីប​មាន​ការចាប់ផ្តើមថ្មី ​។ ​សម្លឹងមើលទៅ​កាន់អនាគត ​ប្រទេសចិន​និងអេហ្ស៊ីប ​នឹងធ្វើជា​គំរូ​នៃ​ការ​បន្តវេន​ចំណង​មិត្តភាព ​ជា​គំរូ​នៃ​ការ​ពួតដៃគ្នា​អភិវឌ្ឍ ​ជាគំរូ​នៃ​ការផ្លាស់ប្តូរ​និងការរៀន​សូត្រអរិយធម៌​ពីគ្នា ​ជាអ្នកឈានមុខ​សម្រាប់​ការរក្សា​យុត្តិធម៌និង​សច្ចភាព​ និងជា​អ្នកដឹក​នាំ​សម្រាប់​ជំរុញ​កិច្ចសហប្រតិបត្តិការ​ចិន-អារ៉ាប់​និងចិន-អាហ្វ្រិក​ដើម្បីជំរុញ​ការកសាង​សហគមន៍​ជោគ​វាសនា​រួម​ រវាងចិននិង​អេហ្ស៊ីបជា​បន្តបន្ទាប់ ​ក៏ដូចជា​បំពេញបន្ថែម​នូវ​ថាមពល​វិជ្ជមាន សម្រាប់​ពិភពលោកដែលកំពុង​ស្ថិតក្នុង​ដំណាក់កាល​រង្គោះរង្គើ​ និង​កំណែ​ទម្រង់៕

វិទ្យុមិត្តភាពកម្ពុជាចិន