* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សហភាពអឺរ៉ុប បញ្ជូនទូកល្បាតទៅកាន់ច្រកសមុទ្រអង់គ្លេស ដើម្បីជួយដោះស្រាយ «វិបត្តិជនចំណាកស្រុក» (Video inside)

04-09-2026 20:06

(ប៉ារីស)៖ ទីភ្នាក់ងារការពារព្រំដែននៃសហភាពអឺរ៉ុប (Frontex) នឹងបញ្ជូនទូកល្បាតទៅកាន់ច្រកសមុទ្រអង់គ្លេស (English Channel) និងសមុទ្រខាងជើង ដើម្បីជួយដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជនចំណាកស្រុក ក្រោយជំនួបពិភាក្សារវាងថ្នាក់ដឹកនាំប្រទេសបារាំង និងព្រីតថេន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

អាជ្ញាធរដែនសមុទ្របានបញ្ជាក់ថា ទីភ្នាក់ងារ Frontex នឹងបញ្ជូនទូកល្បាតអេស្ប៉ាញចំនួន ២គ្រឿង និងទូកល្បាតលីទុយអានីចំនួន ១គ្រឿង ដើម្បីចូលរួមជាមួយក្បួនល្បាតរបស់បារាំង ក្នុងការឆ្លើយតបនឹងការកើនឡើងនៃទូកកៅស៊ូតូចៗដែលផ្ទុកមនុស្សលើសចំណុះដោយក្រុមរត់ពន្ធមនុស្ស។ វិធានការនេះ ធ្វើឡើងបន្ទាប់ពីប្រទេសព្រីតថេនបានយល់ព្រមផ្តល់ថវិកាជិត ៩០០លានដុល្លារអាមេរិក ក្រោមកិច្ចព្រមព្រៀងសន្តិសុខព្រំដែនរយៈពេល ៣ឆ្នាំ ជាមួយប្រទេសបារាំង ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់តាមផ្លូវទឹកនេះ។

គួរបញ្ជាក់ថា ច្រកសមុទ្រអង់គ្លេស គឺជាផ្លូវនាវាចរណ៍ដ៏មមាញឹក និងគ្រោះថ្នាក់បំផុតមួយ ដែលបានឆក់យកជីវិតជនចំណាកស្រុកជាច្រើននាក់ ខណៈបញ្ហានេះនៅតែជាវិបត្តិនយោបាយដ៏ក្តៅគគុកមួយនៅអឺរ៉ុប៕