* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

UN អំពាវនាវស្វែងរកថវិកា ៥០លានដុល្លារ ជួយជនរងគ្រោះដោយទឹកជំនន់នៅនេប៉ាល់ មុនរដូវរងាចូលមកដល់ (Video inside)

04-09-2026 21:15

(កាតម៉ាន់ឌូ)៖ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវជាបន្ទាន់នៅថ្ងៃសុក្រនេះ ដើម្បីស្វែងរកថវិកាចំនួន ៥០លានដុល្លារអាមេរិក សម្រាប់ជួយសង្គ្រោះពលរដ្ឋជាង ៨៤,០០០នាក់ ដែលរងគ្រោះដោយសារទឹកជំនន់ដ៏មហន្តរាយនៅប្រទេសនេប៉ាល់ ខណៈដែលរដូវរងាកំពុងខិតជិតចូលមកដល់។ នេះបើតាមការចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

គ្រោះទឹកជំនន់កាលពីចុងខែសីហាកន្លងទៅ នៅតំបន់ព្រំដែនចិន-នេប៉ាល់ ដែលបណ្តាលមកពីការបាក់ស្រុតផ្ទាំងទឹកកក បានសម្លាប់មនុស្សជាង ១,៣០០នាក់ និងបាត់ខ្លួនជាង ៥,៦០០នាក់នៅក្នុងប្រទេសទាំងពីរ។ ទីភ្នាក់ងារ UN បានគូសបញ្ជាក់ថា ថវិកានេះចាំបាច់ត្រូវប្រើប្រាស់ជាបន្ទាន់ដើម្បីផ្តល់ស្បៀងអាហារ ទឹកស្អាត និងជម្រកស្នាក់នៅរឹងមាំដល់ជនរងគ្រោះ ស្របពេលដែលអាជ្ញាធរកំពុងព្រួយបារម្ភពីការផ្ទុះឡើងនៃជំងឺឆ្លង ដោយសារសាកសពមនុស្ស និងសត្វពាហនៈនៅតែបន្តកប់នៅក្រោមគំនរបាក់បែក។

គួរបញ្ជាក់ថា ការវាយតម្លៃបឋមបានបង្ហាញថា ការខូចខាតសំណង់អគារដោយសារទឹកជំនន់នៅនេប៉ាល់មានទំហំប្រមាណ ១៥៨លានដុល្លារ ខណៈដែលរដ្ឋាភិបាលនេប៉ាល់បានប៉ាន់ប្រមាណថា ការចំណាយលើការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញទាំងស្រុង អាចនឹងកើនឡើងដល់រាប់ពាន់លានដុល្លារ៕