* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ហ្សេលេនស្គី៖ ដ្រូនរុស្ស៉ីបានវាយប្រហារចំទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសន្តិសុខ SBU របស់អ៊ុយក្រែន នៅរដ្ឋធានីកៀវ (Video inside)

04-09-2026 21:50

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនៅថ្ងៃសុក្រនេះថា យន្តហោះដ្រូនគ្មានមនុស្សបើករបស់រុស្ស៉ី បានវាយប្រហារចំទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសេវាសន្តិសុខអ៊ុយក្រែន (SBU) នៅក្នុងរដ្ឋធានីកៀវ ខណៈដែលទីក្រុងមូស្គូបានបន្តការវាយប្រហារតាមអាកាសឥតឈប់ឈរលើរដ្ឋធានីនេះអស់រយៈពេល ១០ថ្ងៃជាប់ៗគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹកបានហុយទ្រលោមឡើងនៅចំកណ្តាលរដ្ឋធានីកៀវ បន្ទាប់ពីការវាយប្រហារនេះ ដែលជាសញ្ញានៃការបង្កើនកម្តៅថ្មីមួយទៀតនៃជម្លោះ។ អភិបាលក្រុងកៀវបានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់ ៧នាក់បានរងរបួស។ តាមរយៈបណ្តាញ Telegram លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ដ្រូននេះត្រូវបានកំណត់គោលដៅដោយផ្ទាល់លើការិយាល័យរបស់ប្រមុខទីភ្នាក់ងារសន្តិសុខនៅក្នុងអគារនោះ... ខ្ញុំបានបញ្ជាឱ្យរៀបចំការឆ្លើយតបយ៉ាងសមស្រប និងជាក់ស្តែង ហើយប្រសិនបើអាចធ្វើទៅបាន គឺត្រូវវាយបកដូចគ្នាបេះបិទទៅលើកងទ័ពរុស្ស៉ី នៅពេលដែលអ្វីៗត្រូវបានរៀបចំរួចរាល់»។

ទីតាំងកើតហេតុស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រនៃទីក្រុង ក្បែរវិហារ Saint Sophia ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។ នៅក្នុងរយៈពេលជាង ៤ឆ្នាំកន្លះនៃសង្គ្រាម អគាររដ្ឋាភិបាលអ៊ុយក្រែនកម្ររងការខូចខាតដោយសារការវាយប្រហារដោយដ្រូន ឬមីស៊ីលបែបនេះណាស់។

គួរបញ្ជាក់ថា ទីភ្នាក់ងារសន្តិសុខ SBU គឺជាស្ថាប័នសម្ងាត់ដ៏មានឥទ្ធិពលបំផុតរបស់អ៊ុយក្រែន ដែលទទួលខុសត្រូវលើប្រតិបត្តិការយោធាសំខាន់ៗជាច្រើនប្រឆាំងនឹងរុស្ស៉ី រួមទាំងការបំផ្ទុះស្ពានគ្រីមៀកាលពីឆ្នាំ២០២២ និងការវាយប្រហារលើមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៉ីកាលពីឆ្នាំ២០២៥ ផងដែរ៕