* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាមេរិក និងសម្ព័ន្ធមិត្ត ជំរុញឱ្យទីភ្នាក់ងារ IAEA ប្តឹងអ៉ីរ៉ង់ទៅក្រុមប្រឹក្សាសន្តិសុខ UN ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ (Video inside)

04-09-2026 22:44

(វីយែន)៖ សហរដ្ឋអាមេរិក រួមជាមួយបណ្តាសម្ព័ន្ធមិត្តគឺ ព្រីតថេន បារាំង និងអាល្លឺម៉ង់ កំពុងជំរុញឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អនុម័តសេចក្តីសម្រេចមួយនៅសប្តាហ៍ក្រោយ ដើម្បីបញ្ជូនរឿងក្តីនុយក្លេអ៊ែររបស់ប្រទេសអ៉ីរ៉ង់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មូលហេតុចម្បងដែលនាំឱ្យមានការដាក់សម្ពាធនេះ គឺដោយសារតែអ៉ីរ៉ង់មិនព្រមអនុញ្ញាតឱ្យក្រុមអធិការកិច្ចរបស់ IAEA ចូលទៅពិនិត្យមើលទីតាំងនុយក្លេអ៊ែរដែលរងការទម្លាក់គ្រាប់បែកកាលពីឆ្នាំមុន ដើម្បីផ្ទៀងផ្ទាត់បរិមាណសារធាតុអ៊ុយរ៉ាញ៉ូមដែលនៅសល់នោះឡើយ។ បច្ចុប្បន្ន អ៉ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់កម្រិត ៦០ភាគរយ ដែលជាកម្រិតខ្ពស់ខ្លាំង និងខ្វះតែបន្តិចទៀតប៉ុណ្ណោះ អាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរបាន។

ទីភ្នាក់ងារ IAEA ជឿជាក់ថា អ៉ីរ៉ង់នៅសល់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់នេះជាង ២០០គីឡូក្រាម ដែលកំពុងលាក់ទុកនៅក្នុងរូងក្រោមដីនៅទីក្រុង Isfahan និងរោងចក្រ Natanz។ ទោះជាយ៉ាងណា ទីក្រុងតេហេរ៉ង់តែងតែអះអាងថា ខ្លួនចម្រាញ់អ៊ុយរ៉ាញ៉ូមសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ហើយគ្មានបំណងផលិតអាវុធនុយក្លេអ៊ែរនោះឡើយ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលរបស់ IAEA ធ្លាប់បានចេញសេចក្តីសម្រេចទាមទារឱ្យអ៉ីរ៉ង់បើកទ្វារឱ្យចូលត្រួតពិនិត្យចំនួនពីលើករួចមកហើយ ប៉ុន្តែអ៉ីរ៉ង់នៅតែបន្តបដិសេធ ដែលជំរុញឱ្យអាមេរិក និងសម្ព័ន្ធមិត្តសម្រេចចិត្តរុញរឿងនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីចាត់វិធានការជាអន្តរជាតិ៕