* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ មានគម្រោងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋជូនលោក ស៊ី ជីនពីង អំឡុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក (Video inside)

05-09-2026 13:43

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថាសហរដ្ឋអាមេរិកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋ ជាការទទួលស្វាគមន៍លោកប្រធានាធិបតី ស៊ី ជីនពីង នៅពេលមេដឹកនាំចិនធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែកញ្ញានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថារូបលោកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋនៅថ្ងៃទី២៤ ខែកញ្ញា ខណៈរូបលោកនិយាយសម្រាលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញទំនាក់់ទំនងរបស់ប៉េកាំងជាមួយអ៉ីរ៉ង់។ «យើងនឹងរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ដោយបន្ថែមថារូបលោកមានទំនាក់ទំនងយ៉ាងល្អជាមួយលោក ស៊ី ជីនពីង។

គម្រោងនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតនៅក្នុងទំនាក់ទំនងម្ដងត្រជាក់ ម្ដងក្ដៅរវាងប៉េកាំង និងវ៉ាស៊ីនតោន ដែលធ្លាប់បានធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយគ្នាក្នុងឆ្នាំ២០២៥ នៅមុនឈានដល់កិច្ចព្រមព្រៀងមួយ និងដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប៉េកាំង កាលពីខែឧសភា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អ៉ីរ៉ង់ ជាពិសេសការទិញប្រេងពីតេហេរ៉ង់ ហើយប៉េកាំងក៏បានបង្ហាញជំហរប្រឆាំងជំទាស់ផងដែរទៅនឹងការអំពាវនាវរបស់ លោក ត្រាំ ឱ្យផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។ ជុំវិញបញ្ហាអ៉ីរ៉ង់ផងដែរ លោក ត្រាំ បាននិយាយថាសូមកុំទាញបញ្ហាអ៉ីរ៉ង់ទៅពាក់ព័ន្ធនឹងលោកប្រធានាធិបតី ស៊ី ជីនពីង៕