* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

Tasnim៖ កប៉ាល់ដឹកប្រេងអ៉ីរ៉ង់ត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក នៅក្បែរកោះ Kharg (Video inside)

05-09-2026 17:02

(ឌូបៃ)៖ កប៉ាល់ដឹកប្រេងមួយគ្រឿងរបស់អ៉ីរ៉ង់ត្រូវបានវាយប្រហារដោយកងកម្លាំងអាមេរិក នៅថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅក្បែរកោះ Kharg ដែលជាមូលដ្ឋាននាំចេញប្រេងដ៏សំខាន់មួយរបស់អ៉ីរ៉ង់ នៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់ពីកោះ ​Kharg របស់ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim បានឱ្យដឹងថាកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ខាងលើរងការវាយប្រហារពីមីស៊ីល៤គ្រាប់របស់សហរដ្ឋអាមេរិក។ Tasnim ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីអ៉ីរ៉ង់ បានបញ្ជាក់ទៀតថាមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ ហើយនាវិកនៅលើកប៉ាល់ដឹកប្រេងនោះកំពុងត្រូវបានជម្លៀស។

ភ្លាមៗមិនទាន់មានការចេញសេចក្ដីប្រកាសផ្លូវការដោយអាជ្ញាធរអ៉ីរ៉ង់នៅឡើយទេ រីឯទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក៏មិនបានឆ្លើយតបអ្វីដែរទៅនឹងការស្នើសុំអត្ថាធិប្បាយនោះដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៣១ ខែសីហា បាននិយាយនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមអមជាមួយការបង្ហោះវីដេអូបង្កើតដោយ AI ថាកោះ ​Kharg ត្រូវបានបំផ្ទុះកម្ទេចខ្ទេចខ្ទី។ អាជ្ញាធរអ៉ីរ៉ង់នៅពេលនោះ បានព្រមានថានឹងសងសឹកវិញយ៉ាងចាស់ដៃ ប្រសិនបើកោះ Kharg រងការវាយប្រហារណាមួយ៕