* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងចំនួន៣ រួមគ្នាបន្តជំរុញការអភិវឌ្ឍ «កសិកម្ម-ទឹក-ជនបទ» ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ (Video inside)

05-09-2026 21:09

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នារៀបចំ «កិច្ចប្រជុំត្រីវិស័យលើកទី៧ ស្ដីពី កសិកម្ម-ទឹក-ជនបទ» កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្ដីការក្រសួងកសិកម្ម ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររួមគ្នាក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ក្រោមការគាំទ្រពីគម្រោង CASDP, CFAVC, RID4CAM, និង SAAMBAT។

កិច្ចប្រជុំនេះដឹកនាំដោយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លេខាធិការដ្ឋាន មន្ត្រីជំនាញនៃក្រសួងទាំង៣ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា ធនាគារពិភពលោក (World Bank), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។

យោងតាមសេចក្ដីប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំអន្តរក្រសួង-ត្រីវិស័យលើកទី៧ សមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងខេត្តគោលដៅចំនួន ៨ (បាត់ដំបង, សៀមរាប, មណ្ឌលគិរី, កំពង់ធំ, កំពង់ចាម, កណ្តាល, តាកែវ និងពោធិ៍សាត់)៖

*ផ្នែកកសិកម្ម៖ បានគាំទ្រទុនវិនិយោគ ទុនបង្វិល គ្រឿងចក្រកសិកម្ម ឧបករណ៍សម្ភារ ធាតុចូលកសិកម្ម ការសាងសង់ឃ្លាំង និងហេដ្ឋារចនាសម្ព័ន្ធក្រោយប្រមូលផល ដើម្បីពង្រឹងផលិតកម្ម សត្វមាន់ ដំណាំបន្លែក្តោប-ដំណាំបន្លែផ្ទះសំណាញ់ ស្រូវ ម្ទេស ស្វាយចន្ទី ស្រកានាគ និងស្វាយកែវរមៀត ដោយបានផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាកសិករចំនួន ១ ៦៤៣ គ្រួសារ នៅក្នុងសហគមន៍គោលដៅចំនួន ១០១។

*ផ្នែកធនធានទឹក៖ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ (ទំនប់ ប្រឡាយស្រោច ប្រឡាយបង្ហូរទឹក សំណង់បែងចែក និងទ្វារទឹក) ដែលមានសមត្ថភាពស្តុកទឹកបានជាង ១,៣៤ លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីទំហំប្រមាណ ៤៣៧៥ ហិកតាក្នុងមួយឆ្នាំ ដោយផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករចំនួន ៣ ៨៥០ គ្រួសារ នៅក្នុងភូមិចំនួន ១៤។

*ផ្នែកអភិវឌ្ឍន៍ជនបទ៖ បានសាងសង់ផ្លូវចំនួន ១៧ខ្សែ ប្រវែង ១១០,៨៦ គ.ម (ផ្លូវបេតុង ៨,៤១ គ.ម, កៅស៊ូពីរជាន់ ៨៣,៤៥ គ.ម, និងល្បាយគ្រួស ១៨,៩១ គ.ម) ព្រមទាំងថែទាំផ្លូវប្រចាំ ៩ខ្សែ ប្រវែង ៧៦,១៧ គ.ម រួមបញ្ចូលការបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រជូនប្រជាភូមិគំរូ ដោយផ្តល់ផលប្រយោជន៍ដល់កសិករចំនួន ៥ ៦៩៣ គ្រួសារ នៅក្នុងភូមិគោលដៅចំនួន ១៧។

បន្ថែមពីនេះ កិច្ចប្រជុំបានឯកភាពជាគោលការណ៍ជ្រើសរើសសហគមន៍គោលដៅចំនួន ៦ បន្ថែមទៀត សម្រាប់កិច្ចអន្តរាគមន៍ត្រីវិស័យនៅក្នុងឆ្នាំ២០២៦-២០២៧។


ជាចុងបញ្ចប់ រដ្ឋមន្ត្រីទាំង ៣ក្រសួង បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងការសហការ ស្របតាមអភិក្រម «ជវភាពប្រព័ន្ធតួអង្គតែមួយ» និងពង្រឹងរវាងសហថាមពល ដើម្បីរួមគ្នាអភិវឌ្ឍសហគមន៍ជនបទប្រកបដោយសមធម៌ ចីរភាព និងបរិយាបន្ន ព្រមទាំងធានាបាននូវការប្រើប្រាស់ផលប្រយោជន៍ជាតិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។