* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ធ្លាក់យន្តហោះក្រិក F-4 អំឡុងការសម្តែងហោះហេីរ ក្បែរទីក្រុងអាថែន បណ្តាលឱ្យស្លាប់ពីឡុតទាំងពីរនាក់ (Video inside)

05-09-2026 22:59

(អាថែន)៖ មន្ត្រីក្រិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាយន្តហោះចម្បាំងពីរកៅអី F-4 Phantom របស់ក្រិកមួយគ្រឿង បានធ្លាក់អំឡុងពេលនៃការសម្ដែងសមត្ថភាពហោះហើរនៅព្រលានយន្តហោះយោធា Tanagra ក្បែរទីក្រុងអាថែន នាថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ និងបណ្តាលឱ្យពីឡុតចំនួន ២នាក់បាត់បង់ជីវិត។

«ជាអកុសល អ្នកបើកបរយន្តហោះទាំងពីរនាក់បានស្លាប់»។ នេះជាការបញ្ជាក់ពីមន្ត្រីម្នាក់ ដោយបន្ថែមថា យន្តហោះប្រភេទ Phantom នោះបានធ្លាក់នៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីព្រលានយន្តហោះ ហើយមិនមានសេចក្តីរាយការណ៍អំពីការរងរបួសដល់អ្នកនៅក្បែរនោះ ឬប្រជាពលរដ្ឋនៅក្នុងតំបន់ជុំវិញឡើយ។

វីដេអូពីទូរទស្សន៍ ERT ដែលបានរាយការណ៍ដំបូងគេអំពីហេតុការណ៍ធ្លាក់យន្តហោះនេះ បង្ហាញឱ្យឃេីញផ្សែងខ្មៅហុយឡើងនៅចម្ងាយ ២ ០០ ទៅ ៣០០ម៉ែត្រពីក្រុមអ្នកទស្សនាការសម្ដែងយន្តហោះ។ ឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងកំពុងបាញ់ទឹកពន្លត់ភ្លើងនៅនឹងកន្លែងកើតហេតុ។

គួរបញ្ជាក់ថា ក្រិក កំពុងរៀបចំព្រឹត្តិការណ៍ Athens Flying Week ដែលជាកម្មវិធីសម្ដែងយន្តហោះប្រចាំឆ្នាំរបស់ខ្លួន៕