* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ (Video inside)

06-09-2026 11:53

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបពិភាក្សាអស់រយៈពេលជាង ៣ម៉ោង ជាមួយប្រេសិតអាមេរិក២រូប កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ទីប្រឹក្សាវិមានក្រឹមឡាំង បានឱ្យដឹងថា កិច្ចពិភាក្សានេះពិតជាមានប្រយោជន៍ ប៉ុន្តែលោកមិនបានបង្ហាញសញ្ញាណាមួយ ដែលថាមានការឈានទៅមុខគួរឱ្យកត់សម្គាល់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទីប្រឹក្សាលោក ពូទីន លោក Yuri Ushakov បាននិយាយថា មន្រ្តីអាមេរិកទាំង២រូប គឺលោក Steve Witkoff និងលោក Jared Kushner បានលើកឡើងនូវគំនិតមួយចំនួនពាក់ព័ន្ធនឹងមធ្យោបាយដែលអាចធ្វើទៅរួច ដើម្បីសម្រេចបានដំណោះស្រាយ។ លោក Ushakov មិនបានបញ្ជាក់លម្អិតថា គំនិតទាំងនោះមានអ្វីខ្លះទេ។ លោកបានឱ្យដឹងថា លោកពូទីន បានប្រាប់អ្នកទាំងពីរថា រុស្ស៊ីកំពុងមានវឌ្ឍនភាពពិតប្រាកដនៅលើសមរភូមិ និងមានភាពជឿជាក់ខ្ពស់ ក្នុងការសម្រេចបានគោលដៅរបស់ខ្លួន ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយ «ឫសគល់ដើមនានានៃជម្លោះ»។

សេចក្តីថ្លែងការណ៍ស្រដៀងគ្នាដូចខាងលើ សុទ្ធតែជាជំហរដែលទីក្រុងមូស្គូ ធ្លាប់បានលើកឡើងម្តងហើយម្តងទៀត អំឡុងសង្គ្រាម ដែលបានអូសបន្លាយអស់រយៈពេលជាង ៤ឆ្នាំកន្លះមកហើយ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រុស្ស៉ីនិងអ៊ុយក្រែន បានបង្កើនការវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយ ខណៈនៅតាមសមរភូមិមុខភាគច្រើន គឺនៅតែមានស្ថានភាពដដែល។

លោក Witkoff និងលោក Kushner មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញជំនួបខាងលើ។ អ្នកទាំងពីរបានមកកាន់ទីក្រុងមូស្គូជាលើកដំបូង គិតចាប់តាំងពីខែមករា ក្នុងនាមជាតំណាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ បេសកជនអាមេរិកទាំង២រូប បានចាកចេញពីទីក្រុងមូស្គូភ្លាមៗ បន្ទាប់ពីបើកកិច្ចពិភាក្សា ហើយគ្រោងជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងកៀវ នាថ្ងៃអាទិត្យនេះ។ សេតវិមានបាននិយាយថា ប្រេសិតអាមេរិក បានពិភាក្សាអំពីផែនការលម្អិតសំខាន់ៗ សម្រាប់ជំហានបន្ទាប់ ដើម្បីឆ្ពោះទៅរកការបញ្ចប់សង្គ្រាមអ៊ុយក្រែន ក្នុងជំនួបកាលពីថ្ងៃសៅរ៍ ជាមួយលោក ពូទីន។

នៅក្នុងសុន្ទរកថាដែលត្រូវបានផ្សាយតាមទូរទស្សន៍ នៅពេលចាប់ផ្តើមកិច្ចពិភាក្សាជាមួយក្រុមបេសកជនអាមេរិក លោក ពូទីន បានកោតសរសើរ កិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការជួយបញ្ចប់សង្គ្រាម។ លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍ថា សហរដ្ឋអាមេរិកមានសំណើថ្មីៗមួយចំនួន ដើម្បីជួយបញ្ចប់សង្គ្រាម ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតឡើយ។

កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក ពូទីន បានបញ្ជាឱ្យយោធារុស្ស៊ី ផ្អាកវាយប្រហារលើទីក្រុងកៀវ រយៈពេល៣ថ្ងៃ ដោយសារទស្សនកិច្ចរបស់ប្រេសិតអាមេរិក។ ក្នុងរយៈពេល១០ថ្ងៃកន្លងមក រុស្ស៊ីបានវាយប្រហារទីក្រុងកៀវទាំងពេលថ្ងៃ និងពេលយប់ ដោយប្រើមីស៊ីលនិងយន្តហោះដ្រូន រួមទាំងការវាយប្រហារកាលពីថ្ងៃសុក្រ លើទីស្នាក់ការរបស់ SBU ដែលជាទីភ្នាក់ងារសន្តិសុខរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ក្នុងអំឡុងរដូវក្តៅឆ្នាំនេះ អ៊ុយក្រែនបានធ្វើការវាយប្រហារដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរលើ រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងរបស់រុស្ស៉ី ព្រមទាំងឃ្លាំងក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់រុស្ស៉ី Wildberries ក្នុងគោលបំណងបង្កើនការចំណាយសម្រាប់ទីក្រុងមូស្គូ ក្នុងការបន្តសង្គ្រាមរបស់ខ្លួន។ យ៉ាងណាមិញ លោក ហ្សេលេនស្គី បាននិយាយថា ទីក្រុងកៀវបានត្រៀមខ្លួន មិនធ្វើការវាយប្រហារលើទីក្រុងមូស្គូ រហូតដល់ថ្ងៃចន្ទ ស្របពេលប្រេសិតអាមេរិកធ្វើទស្សនកិច្ច៕