* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ចាកចេញពីប្រទេសថៃវិញ បន្ទាប់ពីចូលចតឱ្យទាហានសម្រាកលំហែអារម្មណ៍អស់ប៉ុន្មានថ្ងៃ (Video inside)

06-09-2026 14:36

(បាងកក)៖ នាថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ទាហានអាមេរិករាប់ពាន់នាក់ ដែលស្ថិតនៅលើនាវាផ្ទុកយន្តហោះចម្បាំង១គ្រឿង បានចាកចេញពីប្រទេសថៃវិញហើយ បន្ទាប់ពីការចូលចតនៅកំពង់ផែជាលើកដំបូង ក្រោយមានសេចក្តីរាយការណ៍ អំពីភាពអាប់អួខ្លាំងនៃស្ថានភាពរស់នៅលើនាវា បន្ទាប់ពីនាវានោះ ធ្វើប្រតិបត្តិការនៅលើផ្ទៃសមុទ្រអស់រយៈពេល ៩ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលមាននាវិកនិងកងម៉ារីនប្រហែល៥០០០នាក់ បានចូលចតនៅភាគខាងជើងទីក្រុងទេសចរណ៍ Pattaya ក្បែររាជធានីបាងកក កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីសម្រាកនិងកម្សាន្តរយៈពេល៥ថ្ងៃ បន្ទាប់ពីបំពេញបេសកកម្មរយៈពេលដ៏យូរ នៅតំបន់មជ្ឈិមបូព៌ា ក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់។

ក្នុងអំឡុងរដូវទេសចរណ៍មិនសូវសកម្មរបស់ប្រទេសថៃ ការមកដល់របស់ទាហានអាមេរិក បានបង្កើនក្តីសង្ឃឹមដល់អាជីវកម្មនៅទីក្រុង Pattaya ដែលល្បីល្បាញដោយសារឆ្នេរសមុទ្រ និងកន្លែងកម្សាន្តពេលរាត្រី ព្រមទាំងត្រូវគេស្គាល់ច្បាស់ផងដែរ ជាមជ្ឈមណ្ឌលទេសចរណ៍ផ្លូវភេទ។ នាវា Lincoln ត្រូវបានប្រទះឃើញ ចាកចេញពីកំពង់ផែ Laem Chabang ដែលស្ថិតនៅចម្ងាយប្រហែលកន្លះម៉ោងនៃការធ្វើដំណើរតាមរថយន្តពី Pattaya កាលពីម៉ោងប្រហែល១១ព្រឹក។

ក្នុងអំឡុងទស្សនកិច្ចខាងលើ សន្តិសុខនៅ Pattaya ត្រូវបានរឹតបន្តឹង ហើយអាជ្ញាធរថៃ បានបង្ក្រាបលើអ្នកប្រកបរបររកស៉ីផ្លូវភេទ មុនពេលក្រុមនាវិកអាមេរិក មកដល់។ ទោះជាយ៉ាងណា អភិបាលក្រុងបានបដិសេធថា វិធានការនេះមិនពាក់ព័ន្ធនឹងការមកដល់របស់ទាហានអាមេរិកឡើយ។ អភិបាលក្រុង Pattaya លោក Poramase Ngampiches បានឱ្យដឹងនាថ្ងៃអាទិត្យនេះថា ទាហានអាមេរិកត្រូវប៉ាន់ប្រមាណថា បានចំណាយប្រាក់សរុបរហូតដល់ ១០០លានបាត ប្រហែល ៣លានដុល្លារ ក្នុងអំឡុងពេលស្នាក់នៅប៉ុន្មានថ្ងៃមកនេះ។

បើតាមលោក Poramase លើសពីនេះ ទីក្រុង Pattaya ក៏ទទួលបានអត្ថប្រយោជន៍ពីការលក់សម្ភារៈផ្គត់ផ្គង់ផ្សេងៗ ដូចជាថ្នាំដុសធ្មេញទៅឱ្យនាវា Abraham Lincoln ផងដែរ ដែលមានតម្លៃរាប់លានបាត ឬស្មើនឹងរាប់ម៉ឺនដុល្លារ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា នាវិកនិងកងម៉ារីននៅលើនាវា Lincoln បានជួបបញ្ហាខ្វះខាតរសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទូទៅមួយចំនួន ដូចជាថ្នាំដុសធ្មេញ ថ្នាំបំបាត់ក្លិនខ្លួន និងសាប៊ូ ជាដើម នៅអំឡុងពេលខ្លះនៃបេសកកម្មរបស់ពួកគេ។ លោកអភិបាល បាននិយាយថា នាវិកនិងទាហានម៉ារីនជាច្រើន បានចំណាយពេលវេលារបស់ពួកគេ ដើរទិញឥវ៉ាន់ និងទៅទស្សនាតំបន់ទេសចរណ៍។ លោកបាននិយាយដូច្នេះថា «វាបង្ហាញឱ្យឃើញថា ទាហានអាមេរិក ហាក់នឹកគ្រួសាររបស់ខ្លួន ហើយចង់ទិញវត្ថុអនុស្សាវរីយ៍សម្រាប់ពួកគេ»។

គួរបញ្ជាក់ថា កាលពីខែសីហា សមាជិកសភាអាមេរិកមកពីបក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យមានការស៊ើបអង្កេតចំពោះស្ថានភាពរស់នៅលើនាវា Lincoln បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការខ្វះស្បៀងអាហារ ប្រព័ន្ធបំពង់ទឹកខូច និងវិបត្តិសុខភាពផ្លូវចិត្ត។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការព្រួយបារម្ភទាំងនេះ ដែលបាននាំឱ្យកើនឡើងការរិះគន់ ចំពោះសង្គ្រាមអូសបន្លាយរបស់លោកជាមួយអ៉ីរ៉ង់។ នាវាផ្ទុកយន្តហោះចម្បាំង Abraham Lincoln ត្រូវបានជំនួសនៅតំបន់មជ្ឈិមបូព៌ា ដោយនាវាផ្ទុកយន្តហោះចម្បាំងមួយទៀត គឺ USS George Washington៕