* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក Ding Xuexiang និងលោក Alexander Novak ធ្វើជាសហអធិបតី​​នៃ​កិច្ចប្រជុំ​លើកទី​២៣ នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ថាមពល​ចិន​-រុស្ស៊ី

06-09-2026 15:28

(ប៉េកាំង)៖ នាថ្ងៃទី៤ ខែកញ្ញា នៅក្រុង​​ Vladivostok ​ប្រទេសរុស្ស៊ី ​លោក​ Ding Xuexiang ​សមាជិកអចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​​ និងជា​ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​ធ្វើជាសហអធីបតីជាមួយលោក Alexander Novak ​ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ក្នុង​​​កិច្ចប្រជុំ​​លើកទី​២៣ នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ថាមពល​ចិន​-រុស្ស៊ី​។

លោក Ding Xuexiang បាន​លើកសំណើ​ ៣ ចំណុច​អំពី​ការធ្វើ​​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​យ៉ាង​​ស៊ីជម្រៅថែមទៀត​៖​
១. បន្តពង្រឹង​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ថាមពល​ដែលមានស្រាប់​ ​ដើម្បី​រក្សា​ការអភិវឌ្ឍ​ជានិរន្តរភាព​រយៈពេលវែង​ នៃ​ពាណិជ្ជកម្ម​ឧស្ម័ន​និង​ប្រេង​។
២. ពង្រីក​វិស័យថ្មី និង​ទិសថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ថាមពល​ ​ដើម្បី​​ស្វែងរក​ការគាំទ្រគ្នា​រវាង​បញ្ញាសិប្បនិម្មិត ​និង​ថាមពល។
៣. រួមគ្នាជំរុញ​កំណែទម្រង់​នៃ​ប្រព័ន្ធ​គ្រប់គ្រងថាមពលសកល ដើម្បី​រួមចំណែក​កាន់តែធំ​ដល់ការធានា​សន្តិសុខ​ និង​ការអភិវឌ្ឍ​ជា​និរន្តរភាព​នៃ​​ថាមពល​នៃ​​ប្រទេសទាំងពីរ និង​ពិភពលោក ​។

លោក Novak ​​បាន​ថ្លែងថា ​ភាគីរុស្ស៊ី​មានឆន្ទៈ​ធ្វើការជាមួយភាគីចិន ​ កែ​​លម្អ​​សហប្រតិបត្តិការ​ដែលមានស្រាប់​​ ពង្រីក​និង​គ្រោង​ផែនការ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថ្មី​​ដំណាក់កាលបន្ទាប់​ ​ដើម្បី​រួម​ចំណែក​ថ្មី​ដល់​​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​រុស្ស៊ី​​និង​ចិន​យ៉ាង​ស៊ីជម្រៅ​៕

វិទ្យុមិត្តភាពកម្ពុជាចិន