* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ (Video inside)

06-09-2026 18:58

(កៀវ)៖ ប្រេសិតសន្តិភាពសហរដ្ឋអាមេរិក លោក Jared Kushner និងលោក Steve Witkoff បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅរដ្ឋធានីកៀវ កាលពីថ្ងៃអាទិត្យនេះ ខណៈដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កើនកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីបញ្ចប់សង្គ្រាមរយៈពេលជាង ៤ឆ្នាំកន្លះរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦។

ប្រេសិតអាមេរិកទាំងពីររូបបានធ្វើដំណើរមកដល់រដ្ឋធានីកៀវ បន្ទាប់ពីបានចំណាយពេលជួបពិភាក្សារយៈពេល ៣ម៉ោង ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ កាលពីថ្ងៃសៅរ៍កន្លងទៅ។ លោក ពូទីន បានពណ៌នាជំនួបនោះថា «មានប្រយោជន៍យ៉ាងខ្លាំង» ខណៈដែលមន្ត្រីសេតវិមានបានបញ្ជាក់ថា ជំហានបន្ទាប់នៃការជំរុញសន្តិភាពនឹងត្រូវប្រកាសនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

មុនពេលជំនួបចាប់ផ្តើម លោកប្រធានាធិបតី ហ្សេលេនស្គី បានគូសបញ្ជាក់នៅលើបណ្តាញសង្គមថា អ៊ុយក្រែនពិតជាចង់ឱ្យសង្គ្រាមនេះបញ្ចប់ ដោយលោកបានសង្កត់ធ្ងន់ថា «ការធានាសន្តិសុខគឺជារឿងចាំបាច់។ សន្តិភាពក្រោយសង្គ្រាមប្រកបដោយសេចក្តីថ្លៃថ្នូរ គឺជារឿងចាំបាច់។ សំណើរបស់យើងត្រូវបានរៀបចំរួចរាល់ហើយ»។ ទន្ទឹមនឹងនេះ ប្រភពដែលដឹងពីរឿងនេះបានទម្លាយឱ្យដឹងផងដែរថា ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសព្រីតថេន បារាំង និងអាល្លឺម៉ង់ ក៏បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវកាលពីថ្ងៃអាទិត្យដូចគ្នាដែរ។

គួរបញ្ជាក់ថា កិច្ចចរចាសន្តិភាពកន្លងមកដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក មិនទាន់ទទួលបានលទ្ធផលជាក់ស្តែងណាមួយនៅឡើយទេ ខណៈដែលលោក ដូណាល់ ត្រាំ បានបង្ហើបកាលពីថ្ងៃសុក្រថាសហរដ្ឋអាមេរិកមានសំណើថ្មីមួយ ដើម្បីជំរុញឱ្យភាគីទាំងសងខាងឈានទៅរកកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ៕