* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់» (Video inside)

06-09-2026 21:06

(ឌូបៃ)៖ ប្រទេសអ៉ីរ៉ង់បានប្តេជ្ញាដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីទណ្ឌកម្មអាមេរិក ខណៈមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងវាយបកវិញ «កាន់តែឈឺចាប់» ប្រសិនបើរងការវាយប្រហារបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែដឹងថា «ច្បាប់នៃការប្រយុទ្ធបានផ្លាស់ប្តូរហើយ មុនពេលដែលវាយឺតពេល»។ លោកបានសង្កត់ធ្ងន់ដូច្នេះថា «ចាប់ពីពេលនេះតទៅ រាល់ការវាយប្រហារលើផលប្រយោជន៍ និងសន្តិសុខរបស់អ៉ីរ៉ង់ នឹងត្រូវរងការវាយបកវិញកាន់តែលឿន កាន់តែធ្ងន់ធ្ងរ និងកាន់តែឈឺចាប់បំផុត»

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីកងទ័ពអាមេរិកបានវាយប្រហារលើនាវាដឹកប្រេងរបស់អ៉ីរ៉ង់ចំនួន ៣គ្រឿង ដើម្បីសងសឹកនឹងការដែលកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បានបាញ់មីស៊ីលផ្លោងសំដៅលើនាវាចម្បាំងអាមេរិកចំនួន ២គ្រឿង កាលពីចុងសប្តាហ៍កន្លងទៅ។

គួរបញ្ជាក់ថា បន្ទាប់ពីសង្គ្រាមបានអូសបន្លាយអស់រយៈពេល ៦ខែមកនេះ ជម្លោះរវាងអាមេរិក និងអ៉ីរ៉ង់ នៅតែបន្តស្ថិតក្នុងភាពទាល់ច្រក ខណៈកិច្ចចរចាសន្តិភាពមិនទាន់មានលទ្ធផលជាក់ស្តែង ហើយអ៉ីរ៉ង់នៅតែបន្តបិទខ្ទប់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ដដែល៕