* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ស្ត្រីចំណាស់នេប៉ាល់ម្នាក់ ត្រូវបានរកឃើញនៅរស់រានមានជីវិត ក្រោយគ្រួសារចាប់ផ្តើមធ្វើបុណ្យសពរយៈពេល ១១ថ្ងៃរួចទៅហើយ

06-09-2026 21:08

(បេត្រាវ៉ាទី)៖ ដោយគិតថាស្ត្រីចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសនេប៉ាល់ ក្រុមគ្រួសាររបស់លោកស្រី Chandika Kumari Shrestha បានចាប់ផ្តើមរៀបចំពិធីកាន់ទុក្ខបុណ្យសព ប៉ុន្តែ ១០ថ្ងៃក្រោយមក ក្រុមអ្នកជួយសង្គ្រោះស្រាប់តែបានប្រទះឃើញរូបលោកស្រីនៅរស់រានមានជីវិតយ៉ាងអស្ចារ្យ នៅក្រោមគំនរបាក់បែកផ្ទះរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

មន្ត្រីប៉ូលិស លោក Mahendra Darnal បានរៀបរាប់ថា ផ្ទះកម្ពស់ ៤ជាន់របស់លោកស្រីត្រូវបានទឹកជំនន់ហូរកួច និងកប់ក្នុងភក់ល្បាប់យ៉ាងជ្រៅ។ ខណៈពេលដែលក្រុមកំពុងដើរពិនិត្យជុំវិញទីនោះ ពួកគេស្រាប់តែឮសំឡេងស្រែកសុំជំនួយថា «ជួយខ្ញុំផង»។ ភ្លាមៗនោះ ក្រុមអ្នកជួយសង្គ្រោះបានចំណាយពេល ៤៥នាទី ជីកកកាយទាញយកលោកស្រីចេញពីប្រហោងខ្យល់តូចមួយនៅក្រោមគំនរដី និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកងទ័ពជាបន្ទាន់។

លោក Darnal បានបញ្ជាក់ថា ក្រុមគ្រួសាររបស់លោកស្រីបានចាប់ផ្តើមរៀបចំពិធីបុណ្យកាន់ទុក្ខរយៈពេល ១១ថ្ងៃរួចទៅហើយ ដោយសារតែអស់សង្ឃឹម និងគិតថាលោកស្រីបានស្លាប់បាត់បង់ជីវិត។ ភូមិ Betrawati គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតមួយ ដែលផ្ទះសម្បែង និងផ្សារស្ទើរតែទាំងស្រុងត្រូវបានកប់លិចក្រោមភក់។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ដ៏មហន្តរាយនៅប្រទេសនេប៉ាល់កាលពីចុងខែសីហា បានសម្លាប់មនុស្សជាង ១,៣០០នាក់ និងបាត់ខ្លួនរាប់ពាន់នាក់ ខណៈក្រុមសង្គ្រោះនៅតែបន្តជីកកកាយរុករកជនរងគ្រោះយ៉ាងសស្រាក់សស្រាំ៕