* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានគណៈកម្មការអឺរ៉ុប បំពេញទស្សនកិច្ចនៅកោះហ្គ្រីនឡែន ដើម្បីពង្រឹងទំនាក់ទំនងតំបន់អាក់ទិក (Video inside)

07-09-2026 08:12

(កូប៉ិនហាក)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានធ្វើដំណើរទៅកាន់កោះហ្គ្រីនឡែន (Greenland) នៅថ្ងៃអាទិត្យនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ក្នុងគោលបំណងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហភាពអឺរ៉ុប (EU) ចំពោះដែនដីស្វយ័តរបស់ដាណឺម៉ាកមួយនេះ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហាញបំណងចង់គ្រប់គ្រង។ នេះបើតាមការចេញផ្សាយនៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី von der Leyen គ្រោងនឹងចុះហត្ថលេខាលើសេចក្តីប្រកាសរួមរវាងសហភាពអឺរ៉ុប និងកោះហ្គ្រីនឡែន។ យោងតាមកាសែត Financial Times លោកស្រីត្រូវបានរំពឹងថានឹងស្នើឡើងនូវកញ្ចប់ថវិកាគាំទ្របន្ថែមចំនួន ២០០លានអឺរ៉ូ ខណៈដែលទីក្រុងព្រុចសែលក៏បានស្នើដំឡើងជំនួយផ្ទាល់ទ្វេដងរហូតដល់ ៥៣០លានអឺរ៉ូ (ប្រមាណ ៦១៦លានដុល្លារអាមេរិក) សម្រាប់ដែនដីមួយនេះ នៅក្នុងកញ្ចប់ថវិកាឆ្នាំ២០២៨-២០៣៤ ខាងមុខ។

អ្នកស្រាវជ្រាវនៃមហាវិទ្យាល័យការពារជាតិដាណឺម៉ាក លោក Marc Jacobsen បានប្រាប់ AFP ថា «កោះហ្គ្រីនឡែន កាន់តែមានសារៈសំខាន់ខ្លាំងឡើងសម្រាប់សហភាពអឺរ៉ុប ក្នុងនាមជាច្រកទ្វារទៅកាន់តំបន់អាក់ទិក ដោយសារតែទីតាំងភូមិសាស្ត្រនយោបាយ ធនធានរ៉ែសំខាន់ៗ និងតួនាទីក្នុងសន្តិសុខតំបន់អាក់ទិក»។ លោកបានបន្ថែមថា ទោះបីជា EU មិនអាចផ្តល់ការធានាសន្តិសុខយោធាដូចអង្គការណាតូ (NATO) ក៏ដោយ ប៉ុន្តែដំណើរទស្សនកិច្ចនេះផ្តល់នូវសញ្ញានយោបាយយ៉ាងច្បាស់ថា «ហ្គ្រីនឡែន មិនឯកោឡើយ»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខ EU ធ្វើឡើងស្របពេលគ្នានឹងការចាប់ផ្តើមសមយុទ្ធយោធា Arctic Shield របស់អង្គការណាតូ ដែលប្រមូលផ្តុំកងទ័ពមកពី ១០ប្រទេស បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ដាណឺម៉ាកម្តងហើយម្តងទៀតថាបានធ្វេសប្រហែសលើសន្តិសុខនៅតំបន់អាក់ទិក ខណៈដែលលោក ត្រាំ ធ្លាប់បានលើកឡើងពីបំណងចង់គ្រប់គ្រងកោះដ៏ធំមួយនេះកាលពីដើមឆ្នាំកន្លងទៅ៕