* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន (Video inside)

07-09-2026 08:29

(តេហេរ៉ង់)៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៉ីរ៉ង់ បានឱ្យដឹងថា ប្រទេសអ៉ីរ៉ង់នឹងដំឡើងថ្លៃប្រេងសាំង សម្រាប់អ្នកប្រើប្រាស់ក្នុងកម្រិតលើសពី ១១០លីត្រក្នុងមួយខែ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃអង្គារតទៅ ខណៈដែលប្រទេសនេះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាបង្កឡើងដោយសង្គ្រាម និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីសំណាក់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦។

លោកស្រី Fatemeh Mohajerani បានលើកឡើងថា តម្លៃសម្រាប់កូតាទី១ និងទី២ ដែលរួមបញ្ចូលបរិមាណសាំង ១១០លីត្រ នឹងនៅដដែល ប៉ុន្តែតម្លៃសម្រាប់កូតាទី៣ នឹងត្រូវដំឡើងដល់ ១០០ ០០០រៀលអ៉ីរ៉ង់ក្នុងមួយលីត្រ ឬប្រហែល ៤សេនដុល្លារអាមេរិក ផ្អែកលើអត្រាប្តូរប្រាក់ទីផ្សារសេរី។ លោកស្រី Mohajerani ពន្យល់ថា ការឡើងថ្លៃនេះប៉ះពាល់ចំពោះតែអ្នកប្រើប្រាស់លើសពី ១១០លីត្រក្នុងមួយខែប៉ុណ្ណោះ ហើយអ្នកបើកបរយានយន្តផ្សេងទៀត នៅតែអាចទិញប្រេងបានរហូតដល់ ៦០លីត្រ នៅក្នុងតម្លៃមួយលីត្រ ១៥ ០០០រៀល និងអាចទិញបន្ថែម ៥០លីត្រទៀត នៅក្នុងតម្លៃ ៣០ ០០០រៀលក្នុងមួយលីត្រ។

គួរបញ្ជាក់ថា ការដំឡើងថ្លៃប្រេងសាំងនៅអ៉ីរ៉ង់ ជាទីដែលប្រេងមានតម្លៃទាបបំផុតលើពិភពលោក ត្រូវបានលើកយកមកពិភាក្សាយូរមកហើយ ប៉ុន្តែការអនុវត្តត្រូវពន្យារពេល ដោយសារក្តីបារម្ភថាវាអាចបង្កឱ្យមានការតវ៉ាថ្មីៗ។ កាលពីឆ្នាំ២០១៩ អ៉ីរ៉ង់ធ្លាប់ជួបប្រទះនឹងការតវ៉ាទ្រង់ទ្រាយធំជុំវិញបញ្ហានេះ៕