* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មនុស្ស៥នាក់ស្លាប់ និង៥នាក់របួស ក្រោយយន្តហោះដឹកទំនិញ១គ្រឿង រត់ហួសផុតផ្លូវពេលចុះចតនៅសហរដ្ឋអាមេរិក (Video inside)

07-09-2026 09:20

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ មនុស្សយ៉ាងហោច៥នាក់ បានបាត់បង់ជីវិត នៅពេលយន្តហោះដឹកទំនិញ១គ្រឿង របស់ក្រុមហ៊ុន Amazon បានរត់ហួសផុតចេញពីផ្លូវចុះចត អំឡុងពេលវាចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Miami រួចជ្រុលទៅបុកជាមួយយានយន្តជាច្រើនគ្រឿង ហើយរងការឆាបឆេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អាជ្ញាធរប្រចាំតំបន់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រៅពីអ្នកស្លាប់៥នាក់ ក៏មានមនុស្ស៥នាក់ផ្សេងទៀត បានរងរបួសផងដែរ ក្នុងនោះ ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ វីដេអូបានបង្ហាញឱ្យឃើញផ្សែងហុយទ្រលោមចេញពីយន្តហោះប្រភេទ Boeing 757 ពណ៌សលាយខៀវ ដែលបានមកដល់អាកាសយានដ្ឋានខាងលើ នាវេលាម៉ោង២រសៀល ម៉ោងក្នុងតំបន់នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមគណៈកម្មការជាតិសុវត្ថិភាពដឹកជញ្ជូនរបស់អាមេរិក NTSB យន្តហោះដឹកទំនិញនោះ បានធ្វើដំណើរមកពី​ទីក្រុង San Juan នៃតំបន់ Puerto Rico។ រីឯក្រុមហ៊ុន Amazon វិញ បានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះនោះ បានជួបឧប្បត្តិហេតុមួយពេលព្យាយាមចុះចត ប៉ុន្តែមិនបានបញ្ជាក់ពីមនុស្សស្លាប់ឬរបួសទេ។ តាមសេចក្តីរាយការណ៍ព័ត៌មាន នៅលើយន្តហោះ មានមនុស្ស២នាក់ គឺម្នាក់ជាអាកាសយានិក និងម្នាក់ទៀតជាអាកាសយានិករង៕