* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀស​ខ្លួនចេញពីផ្ទះសម្បែង (Video inside)

07-09-2026 10:13

(សាណា)៖ ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នាប៉ុន្មានថ្ងៃមកនេះ រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៉ីរ៉ង់ នៅភាគនិរតីប្រទេសយេម៉ែន បានកើនលើស៣០០នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ខណៈប្រជាជនស៉ីវិលរាប់រយគ្រួសារ បាននាំគ្នារត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីគេចពីអំពើហិង្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មន្ត្រីយោធាពីររូបនៃកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានប្រាប់ AFP ថា ទាហានរបស់ពួកគេ ៨៤នាក់ បានស្លាប់កាលពីចន្លោះវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ ដល់ព្រឹកព្រលឹមថ្ងៃអាទិត្យ ហើយភាគច្រើន គឺដោយសារការវាយប្រហារមីស៊ីល។ ចំណែកប្រភពយោធាពីក្រុម Houthi វិញ បាននិយាយថា ក្រុមឧទ្ទាម៥៧នាក់បានស្លាប់ អំឡុងរយៈពេលដូចគ្នា។

ភាគីទាំងពីរបានប្រយុទ្ធគ្នាអស់ប៉ុន្មានថ្ងៃមកហើយ ដើម្បីគ្រប់គ្រងច្រកផ្លូវមួយចូលទៅកាន់សមុទ្រក្រហម។ វាជាការផ្ទុះឡើង​នៃការប្រយុទ្ធគ្នាដ៏ប្រល័យបំផុតមួយ នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីពេលបទឈប់បាញ់ឆ្នាំ២០២២ បានដួលរលំទៅវិញ កាលពីខែកក្កដា។

គ្រួសារដែលភៀសខ្លួនពីការប្រយុទ្ធគ្នានៅស្រុក Maqbanah និង Jabal Habashi ក្នុងខេត្ត Taiz ភាគនិរតីប្រទេសយេម៉ែន បានរត់ទៅជ្រកកោននៅជំរុំ Al-Bareen សម្រាប់ជនភៀសខ្លួនកាលពីថ្ងៃសៅរ៍។ ហើយកាលពីថ្ងៃអាទិត្យ អ្នកសារព័ត៌មាន AFP បានឃើញជនភៀសខ្លួន កំពុងរៀបចំទីជម្រកនៅជំរុំមួយទៀត ក្នុងតំបន់នោះ។

ក្រុម Houthi បានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ ក្នុងគោលបំណងកាត់ផ្តាច់ ទីក្រុងកំពង់ផែ Mokha គ្រប់គ្រងដោយរដ្ឋាភិបាល ដែលស្ថិតក្រោមការបាញ់ប្រហារអស់ជាច្រើនសប្តាហ៍ និងដើម្បីរុលទៅមុខឆ្ពោះរកតំបន់ស្ថិតជាប់ច្រកសមុទ្រ Bab al-Mandab ដែលនៅមាត់ច្រកចូលភាគខាងត្បូងនៃសមុទ្រក្រហម។

គួរបញ្ជាក់ថា កាលពីខែកក្កដា បទឈប់បាញ់ដ៏ផុយស្រួយរវាងក្រុម Houthi និងរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានដួលរលំ បន្ទាប់ពីក្រុមឧទ្ទាមនេះ បានទទួលស្វាគមន៍ យន្តហោះអ៉ីរ៉ង់១គ្រឿង ទៅកាន់រដ្ឋធានី Sanaa។ ការដួលរលំបទឈប់បាញ់ បានបណ្តាលឱ្យមានការវាយប្រហារគ្នាឡើងវិញ រវាងភាគីទាំងពីរ។ មិនតែប៉ុណ្ណោះ ក្រុម Houthi ក៏បានប្រកាសបិទផ្លូវសមុទ្រចំពោះអារ៉ាប៊ីសាអូឌីត និងបានចាប់ផ្តើមកំណត់គោលដៅវាយប្រហារ លើកប៉ាល់និងទឹកដីរបស់អារ៉ាប៊ីសាអូឌីត៕