* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចូលមកដល់សប្តាហ៍ថ្មី តម្លៃប្រេងអន្តរជាតិ បន្តកើនឡើង (Video inside)

07-09-2026 10:44

(Reuters)៖ នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា តម្លៃប្រេងឆៅបន្តកើនឡើងតិចតួចទៀត ខណៈការវាយប្រហារតបតគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ លើនាវាដែលធ្វើដំណើរក្នុងច្រកសមុទ្រ Hormuz និងតំបន់ផ្សេងទៀត បានបង្កើនក្តីបារម្ភថាការរំខានដល់ការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា អាចអូសបន្លាយពេល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅប្រភេទ Brent កើន ៥២សេន ឬ ០,៥៤ភាគរយ ដល់តម្លៃ ៩៦,៨០ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក ស្ថិតនៅកម្រិត ៩២,១៤ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើង ៦៦សេន ឬ ០,៧២ភាគរយ។ គ្រាន់តែនៅក្នុងសប្តាហ៍មុន តម្លៃប្រេងឆៅ Brent បានកើនឡើង ៧,៨ភាគរយ ខណៈដែលតម្លៃប្រេង WTI កើនឡើងជិត ១០ភាគរយឯណោះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានបន្តការវាយប្រហារគ្នាឡើងវិញ ដែលបាននាំឱ្យលំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ថយចុះ។

ទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler បានបង្ហាញនៅថ្ងៃចន្ទនេះ ថាជាមធ្យមមាននាវាដឹកទំនិញចំនួន ១០គ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងមួយថ្ងៃៗអំឡុងរយៈពេល ១០ថ្ងៃកន្លងមក ដែលនេះគឺជាកម្រិតទាបបំផុតគិតចាប់តាំងពីខែឧសភា។ អ្នកវិភាគរបស់ធនាគារ ANZ បានលើកឡើងថា ស្ថានភាពប្រឈមមុខដាក់គ្នាយូរអង្វែង អមដោយការធ្វើសកម្មភាពយោធាយ៉ាងប្រុងប្រយ័ត្ន ពីសំណាក់សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ហាក់ដូចជាសេណារីយ៉ូដែលអាចទៅរួច ហើយវាទំនងជានឹងពន្យឺតពេលងើបឡើងវិញ នៃប្រព័ន្ធផ្គត់ផ្គង់ថាមពលក្នុងតំបន់មជ្ឈិមបូព៌ា៕