* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ លើកឡើងពីការចង់ប្តូរឈ្មោះរដ្ឋ New Mexico ទៅជា New America (Video inside)

07-09-2026 13:17

(វ៉ាស៊ីនតោន)៖ ការផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលនេះ បានរកឃើញគោលដៅថ្មីមួយទៀតហើយ កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលដែលលោកបានលើកឡើង អំពីបំណងចង់ប្តូរឈ្មោះរដ្ឋ New Mexico របស់សហរដ្ឋអាមេរិក ទៅជា New America វិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការលើកឡើងបែបនោះ ត្រូវបានអភិបាលរដ្ឋ New Mexico ច្រានចោលភ្លាមៗ ហើយវាកើតមានត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានចុះហត្ថលេខាលើបទបញ្ជាប្តូរឈ្មោះបឹង Ontario ទៅជាបឹង America នៅចំពេលមានសង្គ្រាមពាណិជ្ជកម្ម ជាមួយកាណាដាដែលជាប្រទេសជិតខាង។

លោកប្រធានាធិបតីអាមេរិកមកពីបក្សសាធារណរដ្ឋរូបនេះ បានបង្ហោះលើបណ្តាញសង្គមយ៉ាងដូច្នេះថា «មានមនុស្សជាច្រើន បានស្នើចង់ឱ្យប្តូរឈ្មោះ New Mexico ទៅជា NEW AMERICA«វាពិតជាមានកិត្យានុភាព ហើយស្រស់ស្អាតឆ្ងាយជាង សម្រាប់ប្រជាជននៃរដ្ឋដ៏អស្ចារ្យនេះ។ ខ្ញុំពេញឈ្មោះនេះខ្លាំងណាស់!»។ បន្ទាប់មក សេតវិមាន បានបង្ហោះរូបភាពមួយ ដែលបង្ហាញពាក្យ Mexico នៃឈ្មោះរដ្ឋ New Mexico ត្រូវបានគូសឆូតចោល និងជំនួសដោយពាក្យ America។

អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham បានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកយ៉ាងដូច្នេះថា «ឈ្មោះនេះ គឺគ្មានអ្វីត្រូវពិភាក្សាឬជជែកវែកញែកឡើយ។ វាជារបស់យើងតាំងពីមុនសហររដ្ឋអាមេរិកត្រូវបានបង្កើតឡើងមកម្ល៉េះ»។ លោកស្រីបានបន្តថា តាមពិតទៅ លោកប្រធានាធិបតីកំពុងចង់បង្វែរចំណាប់អារម្មណ៍ពលរដ្ឋអាមេរិក ចេញពីបញ្ហាសំខាន់ៗ ដូចជាការឡើងថ្លៃខ្ពស់នៃប្រេងឥន្ធនៈ ជាដើម។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ត្រាំ បានស្នើចង់ប្តូរឈ្មោះច្រកសមុទ្រ Hormuz ទៅជាច្រកសមុទ្រ Trump ខណៈដែលសង្រ្គាមជាមួយប្រទេសអ៉ីរ៉ង់នៅតែបន្តអូសបន្លាយ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក លោកបានគូសបញ្ជាក់វិញថា លោកគ្រាន់តែលេងសើចប៉ុណ្ណោះ។ លោក ត្រាំ បានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក (Gulf of Mexico) ទៅជា ឈូងសមុទ្រអាមេរិក (Gulf of America) នៅថ្ងៃដំបូងដែលលោកត្រឡប់មកកាន់អំណាចនៅសេតវិមានវិញ កាលពីក្នុងឆ្នាំ ២០២៥ ដែលជាការផ្លាស់ប្តូរ ត្រូវបានប្រទេសម៉ិកស៊ិកបដិសេធ។ រីឯកាណាដា ក៏បានទាត់ចោលការប៉ុនប៉ងប្តូរឈ្មោះបឹង Ontario ផងដែរ៕