* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អង្គការឧតុនិយមពិភពលោក៖ ភ្លើងឆេះព្រៃ និងរលកកម្តៅ គំរាមកំហែងដល់គុណភាពខ្យល់ (Video inside)

07-09-2026 15:52

(ហ្សឺណែវ)៖ ទីភ្នាក់ងារឧតុនិយមពិភពលោក (WMO) នៃអង្គការសហប្រជាជាតិ បានឱ្យដឹងថា ការបំពុលដែលបណ្តាលមកពីភ្លើងឆេះព្រៃធ្ងន់ធ្ងរ និងរលកកម្ដៅខ្លាំង អាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការកែលម្អគុណភាពខ្យល់ និងការពារសុខភាពមនុស្ស ព្រមទាំងបានព្រមានថាកត្តាប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យការសម្រេចគោលដៅអន្តរជាតិស្តីពីគុណភាពខ្យល់ ជួបការលំបាកថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីគុណភាពខ្យល់ និងអាកាសធាតុ WMO បានលើកឡើងថាការបំពុលខ្យល់ និងការប្រែប្រួលអាកាសធាតុ មានជាប់ទាក់ទងយ៉ាងជិតដិត ហើយវាគួរតែត្រូវបានដោះស្រាយតាមរយៈគោលនយោបាយ ដែលមានលក្ខណៈសម្របសម្រួលគ្នា ជាជាងការដោះស្រាយដាច់ដោយឡែក។ WMO ព្រមានថា ការសម្រេចបាននូវគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ស្តីពីគុណភាពខ្យល់នឹងកាន់តែជួបការលំបាក ដោយសារតែគ្រោះអគ្គិភ័យឆេះព្រៃកម្រិតធ្ងន់ ទំនងជានឹងកើតឡើងកាន់តែញឹកញាប់ នាពេលអនាគត។

WMO បញ្ជាក់ថាភ្លើងឆេះព្រៃ កំពុងក្លាយជាប្រភពធំមួយនៃការបំពុលខ្យល់ដែលបង្កគ្រោះថ្នាក់ ទោះបីជាមានការដាក់ចេញនូវបទប្បញ្ញត្តិនានា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពីវិស័យឧស្សាហកម្ម និងការដឹកជញ្ជូននៅក្នុងប្រទេសអភិវឌ្ឍជាច្រើនក៏ដោយ។ ផលប៉ះពាល់ពីភាគល្អិតតូចៗ ដែលគេស្គាល់ថា PM2.5 និងលម្អងធូលីដែលមានសារធាតុបំពុល អាចនាំទៅរកជំងឺផ្លូវដង្ហើម និងជំងឺបេះដូង។

គួរបញ្ជាក់ថា ២០២៦ ត្រូវបានកត់សម្គាល់ថាជាឆ្នាំដ៏ក្តៅ និងមានភ្លើងឆេះព្រៃបង្កការខូចខាតធ្ងន់ធ្ងរ នៅតំបន់មួយចំនួន នៃទ្វីបអឺរ៉ុប។ តាម WMO លក្ខខណ្ឌអាកាសធាតុក្តៅកំពុងកើតឡើងញឹកញាប់ជាងមុន និងមានឥទ្ធិពលខ្លាំង ហើយអូសបន្លាយពេលយូរ ខណៈភពផែនដីកំពុងឡើងកម្ដៅ៕