* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បងប្អូនជីដូនមួយប្រធានាធិបតីហ្វីលីពីន ត្រូវបានចោទប្រកាន់ជាផ្លូវការ ក្នុងរឿងអាស្រូវពុករលួយពាក់ព័ន្ធគម្រោងគ្រប់គ្រងទឹកជំនន់ (Video inside)

07-09-2026 16:06

(ម៉ានីល)៖ រដ្ឋអាជ្ញានៅប្រទេសហ្វីលីពីន នាថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានធ្វើការចោទប្រកាន់ព្រហ្មទណ្ឌ ប្រឆាំងនឹងសមាជិកសភាមួយរូប ដែលត្រូវជាបងប្អូនជីដូនមួយរបស់ប្រធានាធិបតី លោក Ferdinand Marcos ជុំវិញការជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយទ្រង់ទ្រាយធំ ដែលទាក់ទងនឹងគម្រោងគ្រប់គ្រងទឹកជំនន់ក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការចោទប្រកាន់ជាផ្លូវការខាងលើនេះ គឺជាង១ឆ្នាំបន្ទាប់ពីអំឡុងសុន្ទរកថាជាសាធារណៈមួយ លោក Marcos បានលើកឡើងជាប្រធានបទក្តៅ ពាក់ព័ន្ធគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្មោច ស្តីពីការគ្រប់គ្រងទឹកជំនន់ ដែលគេជឿថា បានធ្វើឱ្យប្រជាជនហ្វីលីពីនដែលខិតខំបង់ពន្ធ ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។ ម្ចាស់ក្រុមហ៊ុនសំណង់ មន្ត្រីរដ្ឋាភិបាល និងអ្នកនយោបាយជាច្រើននាក់ ត្រូវបានចោទពីបទកិបកេងថវិកាពីគម្រោងទាំងនោះ។

នាថ្ងៃចន្ទនេះ មន្រ្តីដឹកនាំការស៉ើបអង្កេត លោក Jesus Crispin Remulla បាននិយាយថា សំណុំរឿងប្រឆាំងនឹងលោក Martin Romualdez ដែលជាបងប្អូនជីដូនមួយរបស់លោកប្រធានាធិបតីហ្វីលីពីន ពាក់ព័ន្ធនឹងទឹកប្រាក់សរុប ៧,៤ ពាន់លានប៉េសូ ឬស្មើនឹងប្រហែល ១១៧,៩លានដុល្លារ។ លោក Romualdez ធ្លាប់បានបដិសេធម្តងហើយម្តងទៀតថា លោកមិនបានប្រព្រឹត្តខុសអ្វីនោះទេ។ តាមរយៈការចោទប្រកាន់ខាងលើ រូបលោកអាចប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត។

បើតាមលោក Remulla ក្រុមរដ្ឋអាជ្ញាមានបំណងចោទប្រកាន់បទល្មើសបន្ថែមទៀតប្រឆាំងលោក Romualdez និងអ្នកផ្សេងទៀតដែលជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវគម្រោងគ្រប់គ្រងទឹកជំនន់នេះ។ សហចុងចម្លើយដទៃទៀត ក្នុងសំណុំរឿងលោក Romualdez រួមមានអតីតសមាជិកសភាលោក Elizaldy Co និងអ្នកមួយចំនួនផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទសមគំនិតបង្កើនទ្រព្យសម្បត្តិដោយខុសច្បាប់ តាមរយៈការកិបកេងថវិការដ្ឋ។

កាលពីខែកញ្ញា ឆ្នាំ២០២៥ លោក Romualdez បានលាលែងពីតំណែងជាប្រធានសភាតំណាងរាស្រ្តហ្វីលីពីន បន្ទាប់ពីឈ្មោះរបស់លោក បានលេចឡើងក្នុងការស៊ើបអង្កេត ដែលរីកកាន់តែធំ។ នៅពេលនោះ លោកបានអះអាងថា ការលាលែងពីតំណែង នឹងអនុញ្ញាតឱ្យអ្នកស៊ើបអង្កេតបំពេញការងាររបស់ពួកគេ ដោយមិនស្ថិតក្រោមឥទ្ធិពលមិនសមស្រប។ ក្រោយលាលែង លោកនៅបន្តមានឋានៈជាសមាជិកសភា។

គួរបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមរដ្ឋអាជ្ញាហ្វីលីពីន បានធ្វើការចោទប្រកាន់ប្រឆាំងអតីតសមាជិកសភា ក៏ដូចជាសមាជិកបច្ចុប្បន្ន ព្រមទាំងមន្ត្រីវិស័យសាធារណការ និងតំណាងក្រុមហ៊ុនសំណង់ជាច្រើនរូប ដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួយផែនការពុករលួយដ៏ធំសម្បើមនេះ៕