* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កូរ៉េខាងជើង និងរុស្ស៉ី បើកសម្ភោធស្ពានឆ្លងកាត់ព្រំដែនគោកជាលើកដំបូង (Video inside)

07-09-2026 16:08

(មូស្គូ)៖ កូរ៉េខាងជើង និងរុស្ស៉ី បានដាក់ឱ្យប្រើប្រាស់ស្ពានផ្លូវថ្នល់ដំបូងគេរវាងប្រទេសទាំងពីរនាថ្ងៃចន្ទនេះ ដោយលាតសន្ធឹងឆ្លងកាត់ទន្លេ Tumen ហើយភាគីទាំងពីរចាត់ទុក ថាវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦។

ស្ពានថ្មីនេះស្ថិតនៅក្បែរ «ស្ពានមិត្តភាព ឬ Friendship Bridge» ជាស្ពានផ្លូវដែកដែលត្រូវបានដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ១៩៥៩ ក្រោយបញ្ចប់សង្គ្រាមកូរ៉េ។ បច្ចុប្បន្នមានការតភ្ជាប់ដោយផ្ទាល់ទាំងផ្លូវអាកាស និងផ្លូវដែក រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងរួចហើយ។ នាយករដ្ឋមន្ត្រីរុស្ស៉ី លោក Mikhail Mishustin បញ្ជាក់ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឆ្លងកាត់ព្រំដែន នឹងផ្តល់នូវកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការអភិវឌ្ឍបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងកូរ៉េខាងជើង កាន់តែរឹងមាំឡើងចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៉ី ដើម្បីជួយទប់ទល់នឹងការវាយប្រហាររបស់អ៊ុយក្រែនចូលទៅតំបន់នោះ កាលពីឆ្នាំ ២០២៤៕