* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

«ការទូត​ភោជនីយដ្ឋាននាគ»៖ គឺ​ជា​គំនិត​រាក់​នៃ​ការទូត​របស់​ចិន​ឬ​​គំនិត​រាក់ នៃការយល់ដឹង​របស់​​ប្រទេស​លោកខាងលិច?

07-09-2026 16:27

(ប៉េកាំង)៖ នាពេលថ្មីៗនេះ ​ទស្សនាវដ្តី «The ​Economist» របស់​អង់គ្លេស​បាន​អធិប្បាយ​ចំពោះ​ភាព​យន្ត​ចិន​រឿង ​«សូម​ស្វាគមន៍មកកាន់ភោជនីយដ្ឋាននាគ» (Once ​Upon ​A ​Time ​in ​the ​Middle ​East) ដោយបានហៅការទូត​របស់​ចិនថាជា​ “ការទូត​ភោជនីយដ្ឋាននាគ” ។

តាមរយៈប្រធាន​បទសាមញ្ញៗ​របស់​ភាពយន្ត​រឿងនេះ ​ដូចជា"ញ៉ាំអាហារឱ្យបានល្អ ​ចិញ្ចឹម​បី​បាច់​កូន​ឱ្យ​បានល្អ" ជា​ដើម ​បទអត្ថាធិប្បាយនេះ​បានពិពណ៌នា អំពីទំនាក់ទំនង​ជា​មួយ​បរទេស​របស់​ប្រទេស​ចិន​ថា ​វា​ត្រូវ​បាន​ជំរុញ​ដោយផលប្រយោជន៍ខាងពាណិជ្ជកម្ម​និង​ខ្វះ "ភាពស៊ីជម្រៅ" ក្នុង​មនោគម​វិជ្ជា ​។ ​ការបកស្រាយបែបនេះ​បាន​យកភាពជាក់ស្តែង​ថា​ជា​គំនិត​រាក់ ​បាន​យក​ការអភិវឌ្ឍសមមូល ​នឹង​ការផ្តោត​សំខាន់លើ​ពាណិជ្ជកម្មជាងគេ ​ហើយ​ចាត់ទុក​ក្តី​បំណង​ជាមូលដ្ឋាន​របស់​ប្រជាជនសាមញ្ញថា​ជា​កង្វះខ្វះខាត លើ​ឧត្តមគតិ​នយោបាយ ​។ ​សំណួរ​ពិតប្រាកដ​ដែល​លើកឡើង​ក្នុង​ភាព​យន្ត​ចិន​រឿង​ «សូម​ស្វាគមន៍​មក​កាន់​ភោជនីយដ្ឋាន​នាគ» (Once ​Upon ​A ​Time ​in ​the ​Middle ​East)​ មិនមែនជា​បញ្ហា​ថា ​តើ​អាហារ​អាច​ជំនួស​ការ​ទូត​បាន​ទេ ​ប៉ុន្តែផ្ទុយទៅវិញ ​គឺ ​តើអ្វី​ជា​សន្តិភាព​និងការ​អភិវឌ្ឍ ​? ​តើ​គោល​បំណង​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ​គឺដើម្បីអ្វី ​? ​នេះ​គឺជាបញ្ហា​ដ៏សក្តិសម​បំផុត​មួយ​ដែល​ត្រូវ​សួរ​ដេញ​ដោល ​ក្នុងឆាកនយោបាយអន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន