* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក​ Ding Xuexiang​ អញ្ជើញចូលរួម​កិច្ចប្រជុំ​ពេញអង្គ​នៃ​វេទិកា​សេដ្ឋកិច្ច​បូព៌ា​លើកទី​១១ និង​ថ្លែង​សុន្ទរកថា

07-09-2026 16:46

(ប៉េកាំង)៖ ថ្ងៃទី៣ ខែកញ្ញា ​លោក​ Ding Xuexiang​ សមាជិកអចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​នៃ​គណៈកម្មធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​និងជា​ឧបនាយករដ្ឋមន្ត្រី​ចិន​ បាន​​អញ្ជើញចូលរួម​កិច្ចប្រជុំ​ពេញអង្គ​នៃ​វេទិកា​សេដ្ឋកិច្ច​បូព៌ា​លើកទី​១១​​នៅ​ក្រុង​Vladivostokប្រទេស​រុស្ស៊ី ​និង​ថ្លែង​សុន្ទរកថា​ក្រោម​ចំណងជើង​ថា​ “​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​តា​មូលដ្ឋាន​រវាង​​ចិននិង​រុស្ស៊ី​មានភាព​កាន់តែស៊ីជម្រៅ ​បង្កើន​សុភមង្គលរបស់​ប្រជាជននៃប្រទេសទាំងពីរ”​។

លោក​ Ding Xuexiang ​បាន​លើកឡើងថា​ ​វេទិកា​សេដ្ឋកិច្ច​បូព៌ា​ជា​វេទិកា​សំខាន់​សម្រាប់​ប្រទេស​នានា​​រួមគ្នាពិគ្រោះពិភាក្សា អំពី​កិច្ចសហប្រតិបត្តិការ​និង​រួមគ្នាស្វែងរក​ការអភិវឌ្ឍ។​ លោក ​Xi Jinping ប្រធានរដ្ឋចិន​បាន​អញ្ជើញចូលរួម​វេទិកា​នេះ​ចំនួន​​២ដង​ តបតាម​ការ​អញ្ជើញរបស់​លោកភូទីន​ប្រធានាធិបតីរុស្ស៊ី​ ​ហើយ​បាន​អធិប្បាយ​ជា​ប្រព័ន្ធ​នូវ​គំនិតផ្តួចផ្តើម​របស់​ភាគីចិន ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​អាស៊ីឦសាន ​ដែល​ទទួល​បាន​ការ​គាំទ្រ​​យ៉ាងទូលំទូលាយ​ពី​សហគមន៍អន្តរជាតិ។​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ​ក្រោម​ការ​ណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ​កិច្ចសហប្រតិបត្តិការ​ចិន-រុស្ស៊ី​​តាម​មូលដ្ឋានដូចជា តំបន់​ភាគឦសានប្រទេសចិន​និង​តំបន់​ចុងបូព៌ា​របស់​រុស្ស៊ី​ជា​ដើម​ទទួល​បាន​លទ្ធផលជា​ផ្លែផ្កា​យ៉ាង​ច្រើន​។

លោក​ Ding Xuexiang បាន​លើកឡើងថា​ ​ភាគី​ចិន​មានឆន្ទៈ​ធ្វើការ​ជា​មួយភាគី​រុស្ស៊ី​ ​អនុវត្ត​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​គំនិតឯកភាព​សំខាន់​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​វិវឌ្ឍទៅមុខ​​កាន់តែ​ស៊ីជម្រៅ​និង​កាន់តែ​ខ្ពស់​ ​ដើម្បី​បន្ថែម​កម្លាំងចលករ​ថ្មី​ សម្រាប់​ការអភិវឌ្ឍ​នៃទំនាក់ទំនង​ចិន-រុស្ស៊ី​ប្រកបដោយ​ស្ថិរភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន