* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក Xi Jinping ប្រធានរដ្ឋ​ចិន​ ផ្ញើលិខិតអបអរសាទរការបើកវេទិកាធុរកិច្ចថាមពល​ចិន-រុស្ស៊ីលើកទី ៨

07-09-2026 17:34

(ប៉េកាំង)៖ ថ្ងៃទី ៤ ខែកញ្ញា វេទិកាធុរកិច្ចថាមពលរវាងចិននិងរុស្ស៊ីលើកទី ៨ បានបើកធ្វើឡើងនៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី​ ។ លោក Xi Jinping ប្រធានរដ្ឋ​ចិន​បានផ្ញើសារលិខិតអបអរសាទរការបើកវេទិកានេះ។

លោក Xi Jinping បានលើកឡើងថា ឆ្នាំ ២០២៦ នេះគឺជាខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូ​សម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រ​រវាងចិននិងរុស្ស៊ី​និងខួបលើកទី ២៥ នៃការចុះហត្ថលេខាលើ《សន្ធិសញ្ញាស្តីពី​ភាព​ជាអ្នកជិតខាងល្អ​និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន​និងរុស្ស៊ី 》។ ទោះស្ថិត​ស្ថានការណ៍អន្តរជាតិ ដ៏ស្មុគស្មាញ​ តែទំនាក់ទំនងភាពជាដៃគូ​សម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រ​រវាងចិននិងរុស្ស៊ីគ្រប់ជ្រុងជ្រោយ​រវាងចិន​និងរុស្ស៊ី​ក្នុងយុគសម័យថ្មី​បានអភិវឌ្ឍក្នុងកម្រិតខ្ពស់ ហើយកិច្ចសហប្រតិបត្តិការផ្នែកថាមពលចិន-រុស្ស៊ី​​ទទួលបានលទ្ធ​ផលជាផ្លែផ្កាយ៉ាងច្រើន ដោយជំរុញការអភិវឌ្ឍរួមរបស់ប្រទេសទាំងពីរ និងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក​។

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចប្បន្ន​ និម្មាបនកម្ម​ថាមពលអន្តរជាតិមានការកែសម្រួលយ៉ាងស៊ីជម្រៅ ​ឱកាស​និងបញ្ហាប្រឈមប្រទាក់ក្រឡា ។ ប្រទេសចិនរីករាយធ្វើ​ការ​ជាមួយភាគីរុស្ស៊ី​ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកថាមពល​និងរួមគ្នាគាំពារស្ថិរភាព​និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម​និងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល។ នៅថ្ងៃដដែលនោះ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីក៏បានផ្ញើលិខិតអបអរសាទរការបើកវេទិកាធុរកិច្ចថាមពល​ចិន-រុស្ស៊ី​លើកទី ៨ ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន