* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ពិធីសំណេះសំណាល​ស្តីពី​ការ​រំលឹកខួប ៨១ ឆ្នាំនៃ​ថ្ងៃ​ជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន​​និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស​ធ្វើឡើងនៅប៉េកាំង

07-09-2026 17:36

(ប៉េកាំង)៖ ថ្ងៃទី ៣ ខែកញ្ញា ​ពិធី​សំណេះសំណាល​ស្តីពី​ការ​រំលឹកខួប ៨១ ឆ្នាំនៃ​ថ្ងៃ​ជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន​​និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស​បាន​​ធ្វើឡើងនៅក្រុង​ប៉េកាំង រដ្ឋធានីប្រទេសចិន​ ​ក្រោម​អធិបតីភាព​​លោក ​Li Shulei​​ សមាជិក​​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​​។​

​ភាពលំបាក​ក្រៃលែង ​។ ​ ​ក្រោម​​ទង់​​នៃ​រណសិរ្ស​​​បង្រួប​បង្រួម​​ជាតិ​ដើម្បី​​ប្រឆាំង​ការ​ឈ្លានពាន​របស់​ជប៉ុន​ដែល​ផ្តួច​ផ្តើម​បង្កើត​ឡើង​ដោយ​បក្ស​កុម្មុយនីស្តចិន ប្រជាជន​ចិន​បាន​​ប្រយុទ្ធប្រឆាំង​​នឹង​សត្រូវ​ខ្លាំង​យ៉ាង​អង់អាច​ក្លាហាន​និង​​បង្កើត​ជា​​មហាកំពែង​ដែក​ថែប​ដោយ​សាច់និងឈាម​ស្រស់​ ដើម្បី​​ការពារមាតុប្រទេស​​ ​ហើយ​​ដណ្តើម​បាន​ជ័យជម្នះ​ទាំង​ស្រុង​ក្នុង​ការ​ប្រឆាំង​នឹង​​ការឈ្លានពាន​របស់​​សត្រូវ​បរទេស​​ជាលើក​ដំបូង​ក្នុង​ប្រវិត្តសាស្ត្រ​​សម័យ​ទំនើប​​។ សង្គ្រាម​ប្រជាជនចិន​ប្រឆាំង​នឹងការឈ្លានពាន​របស់​ជប៉ុន​ជា​ផ្នែកសំខាន់​មួយ​​នៃ​សង្គ្រាម​ពិភពលោក​ប្រឆាំងនឹងហ្វាស៊ីស​​ ​ប្រជាជនចិន​បាន​ពលី​ជីវិត​ដ៏​​ច្រើន​​សន្ធឹក​ ​ដើម្បី​រួមចំណែក​ដ៏សំខាន់​ក្នុង​ការសង្គ្រោះ​អរិយធម៌​​មនុស្សជាតិ​និង​គាំពារ​សន្តិភាព​ពិភពលោក។

ក្នុងពិធីសំណេះសំណាល អ្នកទទួល​ខុសត្រូវនៃ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ​​តំណាង​កងទ័ព ​និងតំណាង​និស្សិត​បាន​បញ្ចេញ​មតិ​​ជាបន្តបន្ទាប់ ​ដោយបាន​​បក​ស្រាយ​ពី​អត្ថន័យ​ដ៏អស្ចារ្យ​នៃ​សង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន​​និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស​ ​ដើម្បី​បង្ហាញ​ពី​ការ​សម្រេចចិត្ត​និង​ជំនឿចិត្ត​ដែល​​​ចងចាំ​ពី​​ប្រវត្តិសាស្ត្រ ​​រំលឹក​វិញ្ញានក្ខន្ធ​​វីរជនដែលបានពលីជីវិត ​ថែរក្សា​ថ្នាក់ថ្នម​សន្តិភាព ​ត្រួសត្រាយអនាគត​ ​​ក៏ដូចជា​បំណងប្រាថ្នា​ដ៏​​ខ្ពង់ខ្ពស់​ដែលនឹងបន្ត​ដើរតាម​មាគ៌ា​អភិវឌ្ឍន៍​​ដោយ​សន្តិភាព​យ៉ាង​មុត​មាំ​​។

សូមបញ្ជាក់ថា ​តំណាង​ចំនួនប្រហែល​២០០​រូប​​បាន​ចូលរួម​ពិធីសំណេះសំណាល​នេះ​ដែល​រួមមាន​ តំណាង​ញាតិសន្តាន​​វីរជន​ដែលបាន​ចូលរួម​សង្គ្រាម​​ តំណាង​បក្ស​​ប្រជាធិបតេយ្យ​នានា តំណាង​សាច់ញាតិ​នៃ​​មិត្ត​បរទេស​​ដែល​បាន​រួមចំណែក​ក្នុងការ​គាំទ្រ​ប្រជាជនចិន​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ជប៉ុន​ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន