* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ការយល់ដឹងអំពីពាក្យប្រៀបធៀបរបស់លោក Xi Jinping ​ស្តីពីទំនាក់ទំនងចិននិងអេហ្ស៊ីប

07-09-2026 17:51

(ប៉េកាំង)៖ នៅថ្ងៃទី ១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋ​ចិន​បានដកស្រង់សុភាសិតបុរាណនេះ នៅក្នុងអត្ថបទដែលបានចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសអេហ្ស៊ីប ដោយផ្តល់នូវកំណត់ចំណាំដ៏ច្បាស់លាស់មួយចំពោះទំនាក់ទំនងចិន-អេហ្ស៊ីប។

ឆ្នាំ ២០២៦ នេះគឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអេហ្ស៊ីប ហើយលោក Xi Jinping បាន​បំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីបម្តងទៀតបន្ទាប់ពីរយៈពេល ១០ ឆ្នាំ។ សុភាសិតបុរាណមួយឃ្លាបានភ្ជាប់ទំនាក់ទំនងរវាងអរិយធម៌ដ៏អស្ចារ្យពីរឆ្លងកាត់ពេលវេលា​និងលំហ ហើយក៏បង្ហាញពីអាថ៌កំបាំងនៃកម្លាំងដ៏ស្ថិតស្ថេរនៃទំនាក់ទំនងចិន-អេហ្ស៊ីបផងដែរ ។

នៅថ្ងៃទី ២ ខែកញ្ញា ក្នុងអំឡុងពេលទស្សនកិច្ចនៅសារមន្ទីរ Grand Egyptian ជាមួយលោក Abdel Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីបនិងភរិយារបស់លោក លោក Xi Jinping បានលើកឡើងយ៉ាងច្បាស់លាស់អំពីប្រភពនៃអរិយធម៌រួមគ្នារវាងប្រទេសចិន​និងអេហ្ស៊ីបថា “ប្រទេសចិន​និងអេហ្ស៊ីប​សុទ្ធតែជាអរិយធម៌បុរាណ និងជាប្រទេសធំៗ ដែលមានតំបន់បេតិកភណ្ឌពិភពលោក ហើយអរិយធម៌ដ៏អស្ចារ្យទាំងពីរបាននិងកំពុងផ្លាស់ប្តូរគ្នាទៅវិញទៅមកឆ្លងកាត់ពេលវេលា​និងលំហអស់រយៈពេលជាយូរមកហើយ”។

ការផ្លាស់ប្តូរ​បែប​ស៊ីវិល័យ​បែបនេះ ដែលផ្អែកលើ​សមភាព ការគោរព​និងការកោតសរសើរ​គ្នាទៅវិញទៅមក​បានដាក់​មូលដ្ឋានគ្រឹះ​អារម្មណ៍​និងវប្បធម៌​ដ៏ពិសេស​មួយសម្រាប់ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​និងបានសរសេរ​កំណត់ចំណាំ​ប្រវត្តិសាស្ត្រ​ដ៏រស់រវើកបំផុត​ចំពោះគោលគំនិត​នៃ "ទោះបីជាយើងនៅឆ្ងាយពីគ្នារាប់ពាន់ម៉ាយ ក៏ដោយ ក៏យើងនៅតែអាចជា មិត្តនឹងគ្នាបានដែរ"

វិទ្យុមិត្តភាពកម្ពុជាចិន