* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អារ៉ាប៊ីសាអូឌីត ត្រៀមផ្តល់សិទ្ធិអំណាចត្រួតពិនិត្យនុយក្លេអ៊ែរកាន់តែទូលំទូលាយដល់ទីភ្នាក់ងារ IAEA (Video inside)

07-09-2026 21:36

(វីយែន)៖ ប្រមុខទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងត្រៀមផ្តល់សិទ្ធិអំណាចត្រួតពិនិត្យ និងតាមដានកាន់តែទូលំទូលាយដល់ IAEA ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក បើទោះបីជាមិនបានចុះហត្ថលេខាលើពិធីសារបន្ថែមក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីខែកក្កដាកន្លងទៅ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានសម្រេចកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិល ដែលអនុញ្ញាតឱ្យទីក្រុងរីយ៉ាដអាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងសាងសង់រ៉េអាក់ទ័រដោយប្រើបច្ចេកវិទ្យារបស់អាមេរិក។ លោក Grossi បានបញ្ជាក់ថា តាមរយៈការពិភាក្សា ភាគីទាំងពីរបានយល់ព្រមដាក់បញ្ចូលនូវលក្ខខណ្ឌមួយចំនួនដែលផ្តល់សិទ្ធិឱ្យ IAEA អាចតាមដានយ៉ាងដិតដល់លើសកម្មភាពរសើបៗ ដូចជាការចម្រាញ់អ៊ុយរ៉ាញ៉ូម និងការកែច្នៃកាកសំណល់ឥន្ធនៈនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា នៅពេលដែលសេចក្តីលម្អិតត្រូវបានរៀបចំរួចរាល់ កិច្ចព្រមព្រៀងទ្វេភាគីរវាង IAEA និងអារ៉ាប៊ីសាអូឌីត នឹងត្រូវដាក់ជូនក្រុមប្រឹក្សាភិបាល ៣៥ប្រទេសរបស់ IAEA ដើម្បីពិនិត្យ និងអនុម័តជាផ្លូវការ៕