* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៉ីរ៉ង់ ព្រមានកូរ៉េខាងត្បូងកុំឱ្យបញ្ជូនកងទ័ព ឬចូលរួមប្រតិបត្តិការជាមួយអាមេរិក នៅច្រកសមុទ្រ Hormuz (Video inside)

07-09-2026 22:25

(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសកូរ៉េខាងត្បូង កុំឱ្យបញ្ជូនកងទ័ព ឬចូលរួមក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz ដោយបញ្ជាក់ថាទង្វើនេះនឹងត្រូវប្រឈមមុខនឹង «ផលវិបាកធ្ងន់ធ្ងរ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកឡើងថាកំពុងពិចារណាលើការជួយជ្រោមជ្រែងដល់កិច្ចការពារសន្តិសុខរបស់អាមេរិកនៅច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បានសង្កត់ធ្ងន់ថា រាល់ការពង្រាយកងទ័ព ឬការចូលរួមក្នុងប្រតិបត្តិការយោធាណាមួយនៅច្រកសមុទ្រ Hormuz គឺស្មើនឹងការគាំទ្រដោយផ្ទាល់ដល់ការឈ្លានពានរបស់អាមេរិក។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ២០ភាគរយ នៃពិភពលោក ត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុងតាំងពីសង្គ្រាមរវាងអាមេរិក និងអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ខណៈដែលអ៉ីរ៉ង់នៅតែបន្តតម្រូវឱ្យនាវាទាំងអស់ត្រូវសុំការអនុញ្ញាតជាមុន មុននឹងឆ្លងកាត់៕