* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បេសកជនពិសេសអាមេរិក មើលឃើញពន្លឺនៃការរៀបចំកិច្ចចរចាត្រីភាគីជាមួយរុស្ស៉ី និងអ៊ុយក្រែន (Video inside)

08-09-2026 09:14

(វ៉ាស៊ីនតោន)៖ បេសកជនពិសេសអាមេរិក លោក Steve Witkoff នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានលើកឡើងពីភាពរីកចម្រើនក្នុងកិច្ចពិភាក្សាកាលពីចុងសប្ដាហ៍កន្លងទៅនេះជាមួយអ៊ុយក្រែន និងរុស្ស៉ី ហើយបានបង្ហាញពីក្ដីសង្ឃឹមនៃការវិលត្រឡប់ទៅរកកិច្ចចរចាសន្តិភាពដើម្បីបិទបញ្ចប់សង្រ្គាមធំបំផុតមួយក្នុងតំបន់អឺរ៉ុបចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឡូឌីមៀ ហ្សេលេនស្គី បានបើកកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយបេសកជនពិសេសអាមេរិក នៅក្រោមកិច្ចប្រឹងប្រែងសាជាថ្មីជំរុញការបិទបញ្ចប់សង្រ្គាមដែលផ្ទុះឡើង ក្រោយរុស្ស៉ីលើកទ័ពលុកលុយអ៊ុយក្រែនកាលពីជាង ៤ឆ្នាំមុន។ «មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចពិភាក្សា ក្នុងនោះរួមមានទាំងសញ្ញាឆ្ពោះទៅរកកិច្ចចរចាត្រីភាគី»។ នេះជាការគូសបញ្ជាក់របស់លោក Steve Witkoff ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X។

លោក Steve Witkoff ​និងលោក Jared Kushner ដែលជាកូនប្រសារប្រុសរបស់លោក ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ និងទីក្រុងកៀវកាលពីចុងសប្ដាហ៍កន្លងទៅ ហើយការបង្ហាញខ្លួនក្នុងទីក្រុងកៀវ គឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់បេសកជនពិសេសអាមេរិកទៅកាន់រដ្ឋធានីអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានប្រាប់ AFP​ ថាបេសកជនពិសេសអាមេរិកទាំង២ បាននាំយកទៅជាមួយផែនការថ្មីមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន ប៉ុន្តែលោក ហ្សេលេនស្គីបានព្រមានថាការវាយប្រយុទ្ធគ្នាទំនងជាបន្តធ្វើឡើងចូល ដល់រដូវរងាខាងមុខ។

គួរបញ្ជាក់ថា វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ មិនបានច្រានចោលពីលទ្ធភាពនៃការរៀបចំជំនួបត្រីភាគីជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដើម្បីចរចាលើការបិទបញ្ចប់សង្រ្គាមនោះទេ។ តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាវាដូចជាលឿនពេកដែលត្រូវនិយាយពីទីតាំង ឬកាលបរិច្ឆេទជាក់លាក់នៃការរៀបចំកិច្ចចរចាក្នុងពេលនេះ៕