* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារ​លើលីបង់ (Video inside)

08-09-2026 09:40

(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាខ្លួននៅតែមានការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ ប៉ុន្តែនឹងបន្តលុបបំបាត់ការគំរាមកំហែងពីក្រុមហេសបូឡា បន្ទាប់ពីក្រសួងសុខាភិបាលលីបង់រាយការណ៍ថាមានមនុស្ស ១២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យោធាអ៉ីស្រាអែលបានឱ្យដឹងទៀតថាខ្លួនបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ហេសបូឡា នៅទូទាំងតំបន់ភាគខាងត្បូងលីបង់ ជាការឆ្លើយតបទៅនឹងការបាញ់ដ្រូនបំពាក់គ្រឿងផ្ទុះ ២គ្រឿងតម្រង់រកទាហានអ៉ីស្រាអែល។ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ យោធាអ៉ីស្រាអែលក៏បានអះអាងដែរថាបានសម្លាប់សមាជិកម្នាក់របស់ហេសបូឡាក្នុងតំបន់ Beaufort ដែលបានបាញ់ប្រហារលើទាហានអ៉ីស្រាអែលចេញពីខាងក្នុងអគារមួយ ហើយនៅក្នុងការវាយប្រយុទ្ធគ្នានេះ ទាហានអ៉ីស្រាអែល២នាក់បានរងរបួសស្រាល។

តាមសេចក្ដីថ្លែងការណ៍ដដែល យោធាអ៉ីស្រាអែលបានគូសបញ្ជាក់ដូច្នេះថា «ការអះអាងដែលថាមានជនស៊ីវិលជាច្រើននាក់ស្លាប់ និងរងរបួសក្នុងការវាយប្រហារកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ។ ប៉ុន្តែយោធាអ៉ីស្រាអែលនឹងបន្តធ្វើប្រតិបត្តិការដើម្បីលុបបំបាត់ការគំរាមកំហែង ខណៈបន្តប្ដេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់»

លីបង់បានធ្លាក់ចូលក្នុងសង្រ្គាម កាលពីខែមីនាកន្លងទៅ បន្ទាប់ពីក្រុមហេសបូឡាបានបើកការវាយប្រហារលើអ៉ីស្រាអែល ជាការបង្ហាញការគាំទ្រដល់អ៉ីរ៉ង់ជាសម្ព័ន្ធមិត្តដែលរងការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីចុងខែកុម្ភៈ។ អ៉ីស្រាអែលបានសងសឹកវិញ ដោយទម្លាក់គ្រាប់បែក និងធ្វើប្រតិបត្តិការយោធាថ្មើរជើងប្រឆាំងលីបង់ដែលបានសម្លាប់មនុស្សជាង ៤៣០០នាក់។ នេះបើតាមអាជ្ញាធរលីបង់។

អំពើហិង្សានៅលីបង់បានថមថយ ចាប់តាំងពីមានអនុស្សារណយោគយល់មួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កាលពីខែមិថុនា រួមទាំងកិច្ចព្រមព្រៀងក្របខណ្ឌរវាងអ៉ីស្រាអែល និងលីបង់ កាលពីចុងខែមិថុនា។ ក៏ប៉ុន្តែ ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងហេសបូឡា នៅតែបន្តកើតមាន ដោយអ៉ីស្រាអែលកំពុងធ្វើប្រតិបត្តិការក្នុងតំបន់មួយដែលខ្លួនហៅថា «តំបន់សន្តិសុខ» ស្ថិតនៅចម្ងាយ ១០គីឡូម៉ែត្រចូលជ្រៅក្នុងទឹកដីលីបង់ពីព្រំដែនអ៉ីស្រាអែល។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានជំរុញឱ្យសហរដ្ឋអាមរិក និងសហគមន៍អន្តរជាតិជួយបញ្ឈប់ការវាយប្រហាររបស់ អ៉ីស្រាអែល ខណៈកិច្ចចរចាថ្មីមួយត្រូវបានរំពឹងថានឹងធ្វើឡើងនៅក្នុងខែកញ្ញានេះ បើទោះជាក្រុមមន្ត្រីអ៉ីស្រាអែល និងលីបង់មិនទាន់បានបញ្ជាក់កាលបរិច្ឆេទក៏ដោយ៕