* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

BREAKING: កម្មវិធី Telegram ជួបប្រទះការរំខាន និងគាំងមិនដំណើរការជាសកល (Video inside)

08-09-2026 09:53

(ភ្នំពេញ)៖ កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បាន និងកំពុងជួបប្រទះបញ្ហារអាក់រអួល និងគាំងមិនដំណើរការ (Down) នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដែលធ្វើឱ្យអ្នកប្រើប្រាស់រាប់លាននាក់មិនអាចផ្ញើសារ ទទួលរូបភាព/វីដេអូ ឬចូលប្រើប្រាស់គណនីរបស់ខ្លួនបានឡើយ។

ផ្អែកតាមគេហទំព័រតាមដានស្ថានភាពសេវាកម្មឌីជីថល Downdetector បានបង្ហាញឱ្យឃើញពីការកើនឡើងយ៉ាងគំហុកនៃរបាយការណ៍បណ្តឹង (Outage Reports) ពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក ក្នុងនោះរួមមាន អ្នកប្រើប្រាស់ភាគច្រើនជួបប្រទះស្ថានភាព "Connecting..." ឬ "Updating..." ដោយមិនអាចទាញយកទិន្នន័យថ្មីៗបាន។ ខ្លះទៀត សារដែលផ្ញើចេញមិនដំណើរការ ឬទាមទារ update យូរខុសធម្មតា ហើយអ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា កម្មវិធីមិនឆ្លើយតបនៅលើ Mobile និង Desktop Version។

ប្រឈមមុខនឹងបញ្ហារអាក់រអួលនៃប្រព័ន្ធទំនាក់ទំនងបរទេសនេះ CoolApp ដែលជាកម្មវិធីឆាត និងបណ្តាញទំនាក់ទំនងសង្គមដំបូងគេរបស់កម្ពុជា បានបង្ហាញខ្លួនជា «ដំណោះស្រាយជំនួសដ៏ស្របពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត» សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីធានាថាការទំនាក់ទំនងការងារ និងអាជីវកម្មប្រចាំថ្ងៃមិនត្រូវកាត់ផ្ដាច់ឡើយ៕