* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ (Video inside)

08-09-2026 14:05

(សិង្ហបុរី)៖ នាថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី លោក Lawrence Wong បាននិយាយថា រដ្ឋាភិបាលលោកបានទទួលយក អនុសាសន៍របស់គណៈកម្មាធិការឯករាជ្យ ស្តីពីការដំឡើងប្រាក់ខែរដ្ឋមន្រ្តី ខណៈចំនួនប្រាក់ខែ​របស់រដ្ឋមន្រ្តីនិងនាយករដ្ឋមន្រ្តី នៅក្នុងប្រទេសអាស៊ានមួយនេះ គឺខ្ពស់ជាងគេបង្អស់រួចស្រាប់ទៅហើយនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Wong បានថ្លែងទៅកាន់សភាសិង្ហបុរីថា នាពេលនេះ អនុរដ្ឋមន្រ្តីនឹងទទួលបានប្រាក់ខែរហូតដល់ ១,៨លានដុល្លារសិង្ហបុរី ឬស្មើនឹង ១,៤២លានដុល្លារអាមេរិក ហើយប្រាក់ខែរបស់លោកផ្ទាល់ ដែលជានាយករដ្ឋមន្រ្តី នឹងត្រូវដំឡើងដល់ ៣,៦លានដុល្លារសិង្ហបុរី ស្មើនឹង២,៨៥លានដុល្លារអាមេរិក។ លោកបានអះអាងថា សម្រាប់រយៈពេល៥ឆ្នាំខាងមុខ លោកនឹងបរិច្ចាគប្រាក់ទាំងអស់ដែលត្រូវបានដំឡើង ក្នុងប្រាក់ខែរបស់លោក ឱ្យទៅមូលនិធិសប្បុរសធម៌ ដែលស្មើនឹង១,៤លានដុល្លារសិង្ហបុរី។

លោក Wong បានបញ្ជាក់ថា ការដំឡើងប្រាក់ខែ នឹងចាប់ផ្តើមជាមួយការកែសម្រួលតែមួយលើកគត់ ជាមួយការដំឡើងក្នុងអត្រា​អាចដល់៩ភាគរយ ជាងជាងហក់ឡើងដល់ចំនួន ១,៨លានដុល្លារសិង្ហបុរីភ្លាមៗតែម្តង។ ការដំឡើងក្នុងអត្រា៩ភាគរយនេះ នឹងនាំឱ្យ​ប្រាក់ខែរបស់អនុរដ្ឋមន្រ្តី កើនដល់ខ្ទង់១,២លានដុល្លារសិង្ហបុរី ហើយនឹងមិនមានការកែសម្រួលពិសេសផ្សេងទៀត ដើម្បីឱ្យដល់១,៨លានដុល្លារសិង្ហបុរីនោះទេ។ ជំនួសមកវិញ ការប្រែប្រួលពេលក្រោយទៀត គឺនឹងអាស្រ័យលើសមត្ថភាពបំពេញការងារ និងការទទួលខុសត្រូវរបស់មន្រ្តីនីមួយៗផ្ទាល់។

ការផ្តល់ប្រាក់ខែខ្ពស់បែបនេះដល់មន្រ្តីរដ្ឋាភិបាល គឺដើម្បីទាក់ទាញអ្នកដែលមានទេពកោសល្យកំពូលៗ និងទប់ស្កាត់អំពើពុករលួយ នៅក្នុងបុរីរដ្ឋមួយ ដែលមានមោទនភាពខ្លាំងចំពោះខ្លួនឯង ជុំវិញរូបភាពនៃអភិបាលកិច្ចដ៏ស្អាតស្អំ។ ករណីប្រព្រឹត្តអំពើពុករលួយ​ដោយមន្រ្តីជាន់ខ្ពស់នៅក្នុងប្រទេសសិង្ហបុរី គឺជារឿងកម្រខ្លាំងណាស់។

សិង្ហបុរីបានកែសម្រួលប្រាក់ខែរដ្ឋមន្រ្តីលើកចុងក្រោយបង្អស់ តាំងតែពីឆ្នាំ២០១២ នៅពេលដែលប្រាក់ខែរបស់ពួកគេ ត្រូវបានកាត់បន្ថយរហូតដល់ ៣៦ភាគរយ ដើម្បីរំងាប់ការមិនពេញចិត្តពីសាធារណជន ជុំវិញចំនួនប្រាក់ខែដ៏ខ្ពស់របស់​មន្រ្តីរដ្ឋាភិបាល។ បញ្ហាប្រាក់ខែនេះ ធ្លាប់ត្រូវបានពិនិត្យមើលម្តងទៀត នៅឆ្នាំ២០១៧ ប៉ុន្តែរដ្ឋាភិបាលនាពេលនោះ បានជ្រើសរើសមិនអនុវត្តតាមអនុសាសន៍គណៈកម្មាធិការ ដើម្បីដំឡើងបន្ថែមឡើយ។

គួរបញ្ជាក់ថា យោងតាមវែបសាយ PoliticalSalaries.com ធៀបនឹងប្រាក់ខែរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី ដែលរកបានជិត​៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នាយកប្រតិបត្តិទីក្រុងហុងកុង ទទួលបានប្រាក់ខែចំនួន ៧១០ ០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ, ប្រធានាធិបតីស្វ៉ីសទទួលបាន៦០៦ ០០០ដុល្លារ, នាយករដ្ឋមន្រ្តីព្រីតថេន (ចក្រភពអង់គ្លេស) ទទួលបាន ២៣០ ០០០ដុល្លារ ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលបាន៤០០ ០០០ដុល្លារ៕