* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៉ីស្លង់កោះហៅឯកអគ្គរដ្ឋទូតអាមេរិក ក្រោយលោក ត្រាំ បង្ហោះផែនទីបង្ហាញប្រទេសដីកោះនេះ ស្ថិតក្រោមទង់ជាតិអាមេរិក

08-09-2026 15:05

(រ៉ៃក្យាវិក)៖ ប្រទេសអ៉ីស្លង់ កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្ហោះរូបភាពមួយនៅលើបណ្តាញសង្គម ដែលបង្ហាញប្រទេសដីកោះមួយនេះ និងប្រទេសដទៃទៀត ស្ថិតក្រោមទង់ជាតិអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ផែនទីនោះបានបង្ហាញឱ្យឃើញសហរដ្ឋអាមេរិក ប្រទេសកាណាដា កោះហ្គ្រីនឡែននៃប្រទេសដាណឺម៉ាក ប្រទេសអ៉ីស្លង់ ប្រទេសម៉ិកស៊ិក ព្រមទាំងតំបន់អាមេរិកកណ្តាល និងតំបន់ការីបៀន គ្របដណ្តប់ដោយទង់ជាតិអាមេរិក ដោយមានស្លាកឈ្មោះថា «United States of America ឬ សហរដ្ឋអាមេរិក» សម្រាប់ផ្ទៃដីទាំងមូលនោះ។ លោក ត្រាំ បានបង្ហោះរូបភាពនោះ នៅលើបណ្តាញសង្គម Truth Social របស់លោក ដោយគ្មានការបកស្រាយអ្វីទេ។ រដ្ឋមន្ត្រីការបរទេសអ៉ីស្លង់ លោកស្រី Thorgerdur Gunnarsdottir បានកោះហៅលោក Billy Long ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៉ីស្លង់ ដែលទើបតែចូលកាន់តំណែងជាផ្លូវការ កាលពីខែមុន។

ការអះអាងរបស់លោក ត្រាំ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលថាសហរដ្ឋអាមេរិកត្រូវតែយកកោះហ្គ្រីនឡែន (Greenland) ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាកឱ្យបាន បានបង្កឱ្យមានភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកូប៉ិនហាក ដែលសុទ្ធតែជាសមាជិកស្ថាបនិកដូចគ្នានៃអង្គការណាតូ ហើយលើសពីនេះ គឺជាមួយទ្វីបអឺរ៉ុបទាំងមូល។

កាលពីខែសីហា អ៉ីស្លង់បានបោះឆ្នោតប្រឆាំងនឹងការបើកកិច្ចពិភាក្សាឡើងវិញ អំពីការចូលជាសមាជិកសហភាពអឺរ៉ុប (EU) នៅក្នុងការធ្វើប្រជាមតិមួយ ដែលមហិច្ឆតារបស់លោក ត្រាំ ចំពោះ Greenland ក៏បានក្លាយជាបញ្ហាមួយផងដែរ នៅក្នុងបរិបទនៃការបោះឆ្នោត។ អ្នកគាំទ្រមួយចំនួនដែលចង់ឱ្យចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ បានលើកពីក្តីបារម្ភអំពី ភាពអាចជឿទុកចិត្តបានរបស់សហរដ្ឋអាមេរិក ជាហេតុផលដើម្បីពិចារណាបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ប៉ុន្តែក្រុមអ្នកវិភាគបានយល់ឃើញថា ក្តីកង្វល់សេដ្ឋកិច្ចក្នុងស្រុក ទើបជាកត្តាចម្បងដែលបានជំរុញលទ្ធផលប្រជាមតិនោះ។

គួរបញ្ជាក់ថា ការបង្ហោះរូបភាពផែនទីខាងលើរបស់លោក ត្រាំ កើតឡើងមិនយូរប៉ុន្មានឡើយ បន្ទាប់ពីគណៈកម្មការអឺរ៉ុប បានប្រកាសពីការវិនិយោគទំហំ២០០លានអឺរ៉ូ (២៣២,៥០លានដុល្លារ) នៅកោះ Greenland អំឡុងទស្សនកិច្ចរបស់ប្រធានគណៈកម្មការ លោកស្រី Ursula von der Leyen។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen ក៏បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកសាជាថ្មីដែរថា ការបង្ហាញជំហរពីសំណាក់ប្រជាជន និងរដ្ឋាភិបាលហ្គ្រីនឡែន គឺច្បាស់លាស់ជាប់រហូតមកឥតប្រែប្រួលឡើយ៕