* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អូស្រ្តាលី ត្រៀមលក្ខណៈសម្រាប់រដូវកាលភ្លើងឆេះព្រៃ (Video inside)

08-09-2026 16:10

(Clarence Town)៖ ក្រុមអ្នកពន្លត់អគ្គិភ័យនៅអូស្ត្រាលី បានឱ្យដឹងថាពួកគេត្រៀមលក្ខណៈរួចរាល់ និងមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលសីតុណ្ហភាពនៅប៉ែកខាងត្បូងចាប់ផ្តើមឡើងខ្ពស់ ក្រោយតំបន់អឺរ៉ុបឆ្លងកាត់រដូវកាលគ្រោះអគ្គិភ័យធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦។

អូស្រ្តាលី បាននិងកំពុងជួបប្រទះបាតុភូតអាកាសធាតុ El Niño ដ៏ខ្លាំងក្លាមួយ ដែលជាធម្មតានាំមកនូវអាកាសធាតុក្តៅ ហើយស្ងួតខ្លាំង ព្រមទាំងបង្កើនហានិភ័យនៃភ្លើងឆេះព្រៃ។ លោក Trent Curtin ប្រធានសេវាកម្មពន្លត់អគ្គិភ័យតំបន់ជនបទនៃរដ្ឋ New South Wales និយាយថា «យើងបារម្ភថា ឆ្នាំនេះយើងនឹងឃើញមានហានិភ័យនៃគ្រោះអគ្គិភ័យច្រើន បើធៀបនឹងឆ្នាំមុនៗ»

តំបន់ធំៗនៃអឺរ៉ុប ដែលជាទ្វីបមានសីតុណ្ហភាពកើនឡើងលឿនបំផុតលើពិភពលោក បានជួបប្រទះនឹងរដូវក្តៅដ៏ក្តៅហួតហែង និងភ្លើងឆេះព្រៃធ្ងន់ធ្ងរ។ ប្រទេសព្រីនថេន (អង់គ្លេស) បានជួបប្រទះរដូវក្តៅដែលក្តៅបំផុតចាប់តាំងពីមានការកត់ត្រាមក ខណៈដែលអ៉ីតាលីក៏មានរដូវក្តៅដែលក្តៅបំផុត មិនធ្លាប់មានក្នុងរយៈពេល ៧៥ឆ្នាំផងដែរ។

អូស្ត្រាលី មានប្រវត្តិដ៏យូរលង់ក្នុងការប្រយុទ្ធប្រឆាំងភ្លើងឆេះព្រៃ រួមទាំងហេតុការណ៍ភ្លើងឆេះព្រៃធ្ងន់ធ្ងរអំឡុងរដូវក្តៅឆ្នាំ ២០១៩ និង២០២០ ដែលបានបំផ្លាញផ្ទៃដីទំហំប្រហាក់ប្រហែលប្រទេសតួកគីយ៉េ និងបានបណ្តាលឱ្យមនុស្ស ៣៣នាក់បាត់បង់ជីវិត។ អាជ្ញាធរអូស្រ្តាលី តែងដុតកម្ទេចវត្ថុដែលអាចបង្កជាគ្រោះអគ្គិភ័យ ដូចជាស្មៅ ឬឈើស្ងួតជាដើម ដោយដុតផ្នែកខ្លះនៃព្រៃក្នុងលក្ខណៈគ្រប់គ្រងបាន ដើម្បីកាត់បន្ថយការរាលដាលនៃភ្លើងឆេះព្រៃ ប្រសិនបើវាកើតឡើង៕