* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក Marco Rubio ផ្តើមទស្សនកិច្ចទៅកាន់តំបន់អាមេរិកឡាទីន ដើម្បីពង្រឹងឥទ្ធិពលអាមេរិក

08-09-2026 16:26

(Barranquilla)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានមកដល់ប្រទេសកូឡុំប៊ី នាថ្ងៃអង្គារ ទី ៨ ខែកញ្ញា ដែលជាគោលដៅឈប់សំចតដំបូងគេ ក្នុងដំណើរទស្សនកិច្ចនៅតំបន់អាមេរិកឡាទីន ក្នុងគោលបំណងពង្រឹងគោលជំហររបស់មេដឹកនាំ ដែលគាំទ្រសហរដ្ឋអាមេរិក និងពង្រឹងឥទ្ធិពលអាមេរិកនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Rubio គ្រោងជួបប្រធានាធិបតីថ្មីកូឡុំប៊ី លោក Abelardo de la Espriella នៅទីក្រុង Barranquilla ដែលជាមូលដ្ឋានគាំទ្រដ៏សំខាន់របស់លោក និងជាទីក្រុងកំពង់ផែមួយនៃតំបន់ Caribbean។ ប្រធានាធិបតីស្តាំនិយមកូឡុំប៊ីរូបនេះ បានឈ្នះការបោះឆ្នោត ដោយផ្អែកលើការសន្យាថាបញ្ចប់កិច្ចចរចាសន្តិភាព ជាមួយក្រុមប្រដាប់អាវុធជួញដូរគ្រឿងញៀន និងដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម។ ចាប់តាំងពីពេលនោះមក កូឡុំប៊ីបានបង្កើនការវាយប្រហារតាមផ្លូវអាកាស និងបានអនុញ្ញាតឱ្យមានប្រតិបត្តិការយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក។

នៅទីក្រុង Barranquilla លោក Rubio ក៏នឹងពិភាក្សាអំពីការកសាងឡើងវិញផងដែរ បន្ទាប់ពីមានហេតុការណ៍រញ្ជួយដីថ្ងៃទី១០ ខែសីហា ដែលបានវាយប្រហារតំបន់ដាំកាហ្វេរបស់កូឡុំប៊ី និងបានបណ្តាលឱ្យមនុស្សជាង ៣៣០នាក់បាត់បង់ជីវិត។ នេះបើតាមលោក Tommy Pigott អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។

ក្រៅពីកូឡុំប៊ី លោក Rubio នឹងបន្តទៅកាន់ប្រទេសអេក្វាទ័រ និងប៉េរូ រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ទស្សនកិច្ចនៃមន្ត្រីទូតកំពូលអាមេរិក កើតមានឡើងបន្ទាប់ពីគណបក្សស្តាំនិយម ទទួលបានជ័យជម្នះជាបន្តបន្ទាប់នៅក្នុងការបោះឆ្នោត នៅទូទាំងតំបន់អាមេរិកឡាទីន៕