* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងការបរទេសចិនដាស់តឿនឱ្យប្រទេសជប៉ុនបំពេញកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួន ដោយកម្ទេចចោលអាវុធគីមីទាំងអស់ ដែលត្រូវបានបោះបង់ចោលនៅក្នុងប្រទេសចិន

08-09-2026 16:42

(ប៉េកាំង)៖ នៅថ្ងៃទី ៧ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដោយបានថ្លែងថា ចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ​ ២០២៦​ អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការហាមឃាត់អាវុធគីមី (OPCW) រួមជាមួយតំណាង និងមន្រ្តីការទូតជាន់ខ្ពស់របស់ប្រទេសចំនួន ១២ ប្រចាំ OPCW បានមកទស្សនកិច្ចប្រទេសចិន​តាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ​គណៈប្រតិភូនេះបានទៅត្រួតពិនិត្យទីតាំងជាច្រើនដែល​ជប៉ុនបោះបង់ចោលអាវុធគីមី​ក្នុងខេត្តជីលីន ប្រទេសចិន។

លោកស្រី Mao Ning បានថ្លែងបន្តថា ដំណើរទស្សនកិច្ចធ្វើឡើងក្នុងឱកាសរំលឹកខួបថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និង​សង្គ្រាមពិភពលោកប្រឆាំងហ្វាស៊ីស ។ ការឈ្លានពានរបស់យោធានិយមជប៉ុនចំពោះប្រទេសចិន បាននាំមកនូវគ្រោះមហន្តរាយខាងមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ និងបានបន្សល់ទុកនូវផលវិបាកជាប្រវត្តិសាស្ត្រមួយ គឺអាវុធគីមីដែលត្រូវជប៉ុនបោះបង់ចោលនៅដែនដី ។ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីនានាបានទទួលស្គាល់បន្ថែមទៀតអំពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរចំពោះអាយុជីវិត ទ្រព្យសម្បត្តិ និងបរិស្ថានអេកូឡូស៊ីរបស់ប្រជាជនចិន ដែលបង្កឡើងដោយអាវុធគីមីដែលត្រូវបានបោះបង់ចោលទាំងនេះ ។ គណៈប្រតិភូបានគាំទ្រ OPCW ឱ្យអនុលោមតាម «អនុសញ្ញាស្តីពី​អាវុធគីមី» ដាស់តឿនឱ្យប្រទេសជប៉ុនបំពេញកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកម្ទេចចោលអាវុធគីមីដែលត្រូវបានបោះបង់ចោលនៅក្នុងប្រទេសចិនឱ្យបានគ្រប់ជ្រុងជ្រោយ ស្អាត​ និងជ្រះស្រឡះ ព្រមទាំងស្តារបរិស្ថាន​សម្រាប់ប្រជាជនចិនឡើងវិញ និងសម្រេចបាននូវគោលដៅដ៏ខ្ពង់ខ្ពស់ស្តីពី"ពិភពលោកដែលគ្មានអាវុធគីមី" ដូចដែល​បានលើកឡើងក្នុង​«អនុសញ្ញាស្តីពីអាវុធគីមី»

វិទ្យុមិត្តភាពកម្ពុជាចិន