* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក Han Zheng ជួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជា

08-09-2026 16:58

(ប៉េកាំង)៖ នារសៀលថ្ងៃទី៧ ខែកញ្ញា លោក Han Zheng អនុប្រធានរដ្ឋចិន​បានជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជា​ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានអញ្ជើញចូលរួមពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ-ចិនលើកទី២៦នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន។

លោក Han Zheng បានថ្លែងថា ថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានិងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានគ្រោងផែនការគោលដ៏អស្ចារ្យ សម្រាប់ការកសាងសហគមន៍ជោគវាសនារួមរវាងចិន-កម្ពុជាក្នុងគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ប្រទេសចិនរីករាយធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់ របស់មេដឹកនាំនៃប្រទេសទាំងពីរ ជំរុញឱ្យគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជាដើរតួនាទីឱ្យបានល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បន្ថែមទៀតក្នុងវិស័យផ្សេងៗ ព្រមទាំងជំរុញការធ្វើសមាហរណកម្មពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងចិន និងកម្ពុជាឱ្យឆ្ពោះទៅមុខឥតឈប់ឈរ។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុលបានថ្លែងថា​​ កម្ពុជា និងចិនមានចំណងមិត្តភាពយ៉ាងជ្រាលជ្រៅ ហើយតែងតែជឿទុកចិត្តគ្នា និងគាំទ្រគ្នាទៅវិញទៅមកជានិច្ច។ ប្រទេសកម្ពុជាសូមរំលឹកឡើងវិញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ ហើយរីករាយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ» ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន