* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ចោរពីរនាក់លួចគាស់សារមន្ទីរនៅបារាំង និងប្លន់យកផ្ទាំងគំនូរតម្លៃ ១០លានដុល្លារ

08-09-2026 21:50

(ម៉ាស៊ី)៖ អាជ្ញាធរក្រុងក្នុងតំបន់បានឱ្យដឹងថា ជនសង្ស័យជាចោរចំនួនពីរនាក់ បានលួចគាស់ចូលក្នុងសារមន្ទីរវិចិត្រករ Pierre-Auguste Renoir នៅភាគខាងត្បូងប្រទេសបារាំង កាលពីព្រឹកថ្ងៃអង្គារនេះ ដោយបានលួចយក «ស្នាដៃសិល្បៈចំនួន ៤ផ្ទាំង» ដែលមានតម្លៃប៉ាន់ស្មានប្រមាណ ៩លានអឺរ៉ូ (ស្មើនឹង ១០លានដុល្លារអាមេរិក) ប៉ុន្តែបានជ្រុះបន្សល់ទុកគំនូរមួយផ្ទាំង អំឡុងពេលរត់គេចខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ។ ​

លោក Bryan Masson អភិបាលក្រុង Cagnes-sur-Mer បានគូសបញ្ជាក់ដូច្នេះថា «នៅព្រឹកនេះ បុគ្គលពីរនាក់បានលួចចូលក្នុងសារមន្ទីរ Renoir និងបានលួចយកស្នាដៃសិល្បៈចំនួន ៤ផ្ទាំង។ ដោយសារតែត្រូវបានប្រទះឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ក្រុង ជនទាំងពីរនាក់បានរត់គេចខ្លួន និងបានបោះបង់ចោលផ្ទាំងគំនូរមួយផ្ទាំងនៅពេលកំពុងរត់»។ លោកអភិបាលក្រុងបានបន្ថែមថាសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុត្រឹមតែ ៥នាទីប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងនៅវេលាម៉ោង ៥៖៤៨នាទីព្រឹក។

សារមន្ទីរ Renoir ត្រូវបានបើកដំណើរការតាំងពីឆ្នាំ១៩៦០ នៅក្នុងផ្ទះចុងក្រោយរបស់វិចិត្រករគំនូរដ៏ល្បីល្បាញ Pierre-Auguste Renoir មុនពេលលោកទទួលមរណភាពក្នុងឆ្នាំ១៩១៩។ ទីនោះមានតម្កល់ទុកនូវវត្ថុអនុស្សាវរីយ៍ គ្រឿងសង្ហារិម ជើងទ្រផ្ទាំងគំនូរ ព្រមទាំងស្នាដៃគំនូរទេសភាព និងរូបមនុស្សជាច្រើនរបស់លោក។

គួរបញ្ជាក់ថា ករណីចោរកម្មនេះកើតមានឡើងមិនដល់មួយឆ្នាំផង បន្ទាប់ពីសម្បត្តិសិល្បៈចំនួន ៨មុខ តម្លៃប្រមាណ ១០០លានដុល្លារ ត្រូវបានចោរប្លន់យកចេញពីសារមន្ទីរ Louvre ដ៏ល្បីល្បាញក្នុងរដ្ឋធានីប៉ារីស ដោយទោះបីជាជនសង្ស័យ ៤នាក់ត្រូវបានចាប់ខ្លួនក៏ដោយ ប៉ុន្តែសម្បត្តិសិល្បៈដែលបាត់បង់ទាំងនោះនៅតែមិនទាន់ត្រូវបានរកឃើញនៅឡើយទេ៕