* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាល្លឺម៉ង់ នឹងបញ្ជូនមីស៊ីល Patriot បន្ថែមទៅអ៊ុយក្រែន ព្រមទាំងព្រមានពីការវាយប្រហារកាន់តែខ្លាំងរបស់រុស្ស៉ីក្នុងរដូវរងា

08-09-2026 22:45

(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនគ្រាប់មីស៊ីលការពារដែនអាកាស Patriot បន្ថែមចេញពីស្តុកជាតិរបស់ខ្លួនទៅឱ្យប្រទេសអ៊ុយក្រែនជាបន្ទាន់ ព្រមទាំងបានព្រមានថារុស្ស៉ីទំនងជានឹងបង្កើនការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន នៅពេលដែលរដូវរងាឈានចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃក្រុមប្រទេសគាំទ្រអ៊ុយក្រែន (Ukraine Defence Contact Group) លោក Pistorius បានបញ្ជាក់ថាលោកបានសម្រេចចិត្ត «បញ្ជូនជាបន្ទាន់» នូវគ្រាប់មីស៊ីលស្ទាក់ចាប់ប្រភេទ PAC-2។ លោកបានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែរុស្ស៉ីរុលទៅមុខបានយ៉ាងយឺតយ៉ាវនៅលើសមរភូមិជួរមុខ ទីក្រុងមូស្គូកំពុងព្យាយាមបំផ្លាញមូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន តាមរយៈការវាយឆ្មក់តាមអាកាសលើកំពង់ផែ រោងចក្រអគ្គិសនី និងគោលដៅស៊ីវិលដទៃទៀត... ជាអកុសល យើងរំពឹងថាការវាយប្រហារតាមអាកាសរបស់រុស្ស៉ីនឹងកើនឡើងម្តងទៀត នៅពេលសីតុណ្ហភាពចុះត្រជាក់ ហើយការខូចខាតនឹងកាន់តែធំធេង»។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Yevhenii Khmara បានឱ្យដឹងថា ទីក្រុងកៀវបានចុះកិច្ចសន្យាទិញមីស៊ីល Patriot ប្រមាណ ១,០០០គ្រាប់ ប៉ុន្តែភាគច្រើននឹងត្រូវប្រគល់ជូននៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ លោកបានជំរុញឱ្យបណ្តាសម្ព័ន្ធមិត្តដកមីស៊ីលចេញពីស្តុករបស់ខ្លួនដើម្បីជួយអ៊ុយក្រែននៅពេលនេះសិន ហើយអ៊ុយក្រែននឹងសងជំនួសវិញនាពេលអនាគត។

ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានសង្កត់ធ្ងន់ថាតួលេខជនស៊ីវិលរងគ្រោះបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានតាំងពីខែឧសភា ឆ្នាំ២០២២ ដោយលោកបានជំរុញថា «បណ្តាប្រទេសទាំងអស់ត្រូវតែបង្កើនការជួយបន្ថែមទៀត។ យើងគ្មានជម្រើសផ្សេងនោះទេ»។

គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Patriot ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថាជាខែលការពារដែនអាកាសដ៏មានប្រសិទ្ធភាពតែមួយគត់របស់អ៊ុយក្រែនក្នុងការទប់ទល់នឹងមីស៊ីលផ្លោងរបស់រុស្ស៉ី ខណៈដែលសហភាពអឺរ៉ុបបានយល់ព្រមប្រើប្រាស់មួយផ្នែកនៃកម្ចី ៩០ពាន់លានអឺរ៉ូ (ប្រមាណ ១០៥ពាន់លានដុល្លារអាមេរិក) ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនទិញសម្ភារចាំបាច់សម្រាប់ទ្រទ្រង់ប្រព័ន្ធការពារនេះ៕