* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រេងឆៅឡើងថ្លៃដល់ជិត ១០០ដុល្លារក្នុងមួយបារ៉ែល ចំពោះមុខការរាលដាលនៃសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា (Video inside)

09-09-2026 09:15

(Reuters)៖ តម្លៃប្រេងបានហក់ឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៤ថ្ងៃជាប់ៗគ្នា ដោយកើនជាង ១ដុល្លារទៀត នៅដើមវគ្គជួញដូរថ្ងៃពុធ ទី៩ ខែកញ្ញានេះ ក្រោយអ៉ីរ៉ង់បើកការវាយប្រហារថ្មីមួយទៀត ទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសតំបន់ឈូងសមុទ្រ ខណៈដែលជម្លោះរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់ រាលដាលពាសពេញតំបន់សារជាថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃ ៩៩,៤៩ដុល្លារក្នុងមួយបារ៉ែល។ ចំណែកប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate មានតម្លៃ ៩៤,៦៣ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅ Brent បានកើនឡើង១ភាគ៤ ចាប់តាំងពីដើមខែសីហាមក នៅពេលដែលក្តីសង្ឃឹមសម្រាប់ដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះសង្គ្រាមដែលមានរយៈពេល ៦ខែមកនេះ បានរលាយបាត់ ហើយការប្រយុទ្ធគ្នាផ្ទុះឡើងវិញ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ដែលមានមូលដ្ឋាននៅយេម៉ែន បានបើកការវាយប្រហារលើទីក្រុងជាច្រើនរបស់អារ៉ាប៊ីសាអូឌីត ដែលជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ ស្របពេលកងកម្លាំងអាមេរិក វាយប្រហារលើនាវាដឹកប្រេងរបស់អ៉ីរ៉ង់ជាច្រើនគ្រឿង ហើយអ៉ីរ៉ង់ក៏បានកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិកមួយកន្លែង នៅក្នុងប្រទេសហ្ស៊កដានី៕