* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាមេរិកបង្កើនជម្លោះពាណិជ្ជកម្មបន្ថែមទៀត ក្រោយការដាក់ពន្ធសងសឹកពីកាណាដា (Video inside)

09-09-2026 09:53

(វ៉ាស៉ីនតោន)៖ នាថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ សេតវិមានបានបង្កើនជម្លោះពាណិជ្ជកម្មកាន់តែខ្លាំងជាមួយកាណាដា តាមរយៈការហាមឃាត់លើផលិតផលប៉ុន្មានប្រភេទ ហើយដំឡើងពន្ធលើមុខទំនិញមួយចំនួនបន្ថែមទៀតរបស់កាណាដា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បម្រាមហាមឃាត់ការនាំចេញ ដែលកំណត់គោលដៅលើគ្រឿងស្រវឹងជាច្រើនមុខ រួមជាមួយផលិតផលធ្វើពីទឹកដោះ និងម៉ូតូ នឹងចូលជាធរមាន​នៅថ្ងៃទី២៩ ខែកញ្ញា ខណៈផលិតផលមួយចំនួនរបស់កាណាដា រួមមានចាប់តាំងពីពូក កាណូត យានជំនិះជិះវាយកូនហ្គោល រហូតដល់ក្រដាស គ្រឿងសង្ហារិម និងអំពូលភ្លើង ជាដើម នឹងត្រូវស្ថិតក្រោមការដាក់ពន្ធ៥០ភាគរយ ប៉ុន្តែមិនហាមឃាត់នាំចូលទាំងស្រុងឡើយ នៅថ្ងៃទី១៥ ខែកញ្ញា។

គួរបញ្ជាក់ថា ចំណាត់ការខាងលើរបស់អាមេរិក គឺបន្ទាប់ពីការដាក់ពន្ធគយសងសឹករបស់ទីក្រុងអូតាវ៉ាប្រឆាំងទំនិញអាមេរិក ទើបតែបានចូលជាធរមានកាលពីថ្ងៃអង្គារ ឆ្លើយតបពន្ធ៥០ភាគរយរបស់ទីក្រុងវ៉ាស៉ីនតោន លើទំនិញកាណាដាមានតម្លៃសរុប២០ពាន់លានដុល្លារ កាលពីខែសីហា ក្រោយកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ បានដួលរលំ។ តាមមន្រ្តីអាមេរិកមួយរូប ការគំរាមរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធលើរថយន្តរបស់កាណាដា ពី២៥ភាគរយ ដល់៥០ភាគរយ នាដើមឆ្នាំក្រោយ ក៏នៅដដែលផងដែរ៕